adverise with khmeread Ad 214057146 e1469641257747

ញាក់សាច់​! ផ្ទះមួយ​នៅ​អង់គ្លេស​ព្យួរ​ទង់​គណបក្ស Nazi អាល្លឺម៉ង់

    ​ទង់​គណបក្ស Nazi មួយ​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ដំបូង​ផ្ទះមួយ​ក្នុងប្រទេស​អង់គ្លេស​។​

​    ​លោក Malcolm Green វ័យ ៥៩ ឆ្នាំ បាន​និយាយថា មិត្ត​ភ័ក្ដិ​គាត់​ម្នាក់​បាន​ដោត​វា​នៅលើ​ដំបូល​កាលពី​ថ្ងៃ​ពុធ អមជាមួយនឹង​ទង់ជាតិ​សហព័ន្ធ​អាមេរិក ប៉ុន្ដែ​ឥឡូវ​គាត់​បាន​ដក​ទង់​ទាំងពីរ​ចេញ​ហើយ បន្ទាប់ពី​គាត់​ត្រូវបាន​ប្រាប់​បានធ្វើ​ឱ្យគេ​ថ្នាំងថ្នាក់​ចិត្ត​ដោយសារ​ទង់​ទាំងពីរ​។​

​    ​លោក Green ក្នុង​តំបន់ Cheltenham នៃ​ទីក្រុង Gloucestershire បាន​និយាយថា​ក្រុមប្រឹក្សា​ក្រុង​បាន​គំរាម​ផាកពិន័យ​គាត់ ហើយ​ឥឡូវ​គាត់​កំពុងតែ​ភ័យខ្លាច​ត្រូវ​ជាប់គុក​។​

​    ​ប៉ូលិស​ក្រុង Gloucestershire បាន​និយាយថា ការ​ដោត​ទង់​គណបក្ស Nazi ជា "​ការបំពាន​ដ៏​ធំ​ធ្ងន់ធ្ងរ​" ហើយ​ថា​នឹង​ទៅរក​អ្នក​ដោត​ទង់​នេះ​ដល់ផ្ទះ​តែម្តង​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់