Gonzalo

Gonzalo Higuain មិន​ត្រឹម​សំណាង​រឿង​លុយកាក់​ទេ ថែមទាំង​សំណាង​រឿង​ស្នេហា​ទៀត​!

    ​Gonzalo Higuain បច្ចុប្បន្ន​គឺជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ទី​បី​ក្នុង​ពិភពលោក ហើយក៏​ជាតា​រា​ដ៏​សំណាង​ជាងគេ​បំផុត​ផងដែរ​។​

​    ​តាម​សេចក្តីរាយការណ៍ កីឡាករ​ចំណូល​ថ្មី​វ័យ ២៨​ឆ្នាំ​របស់​សេះបង្កង់ Juventus រូបនេះ កំពុងមាន​ទំនាក់ទំនង​ជាមួយ​នារី​សក់ទង់ដែង​ដ៏​ស្រស់ស្អាត Lara Wechsler​។​

​     កញ្ញា​ដែលមាន​សម្រស់​ដ៏​ទាក់ទាញ​រូបនេះ​អាច​នឹង​ដើរ​តាម​ដៃគូ​របស់​នាង​ដោយ​ធ្វើដំណើរ​ចេញពី​ទីក្រុង Naples ផ្លាស់​ទៅ​ទីក្រុង​តួ​រី​ន ខណៈដែល​មិត្ត​ប្រុស​តម្លៃ​ខ្លួន​ខ្ពស់​ទី​បី​របស់​ពិភពលោក​របស់​នាង​បានរៀបចំ​ខ្លួន​ជាស្រេច​សម្រាប់​ជីវិត​រស់នៅ​ជាមួយ​ម្ចាស់​ជើងឯក​លី​ក​អ៊ីតាលី​៕

ប្រភព៖ TheSun

មតិយោបល់