adverise with khmeread Untitled 1

Ulloa ចង់​ចាក​ចេញពី​ក្រុម​កញ្ជ្រោង​ទៅ​ផ្សងព្រេង​ជាមួយ Swansea

    ​កីឡាករ Leonardo Ulloa បាន​ប្រាប់​ក្រុម​កញ្ជ្រោង Leicester ថា​គាត់​ចង់​ចាក​ចេញពី​ក្លឹប​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស Premier League មួយ​នេះ​ដើម្បី​ចូលរួម​ជាមួយ Swansea​។​

​    ​ប្រធាន​ក្លឹប​សញ្ជាតិ​អ៊ីតាលី​របស់ Swansea លោក Francesco Guidolin នឹងធ្វើ​ការចចារ​តម្លៃ​ផ្ទេរ ១០​លាន​ផោន (​ជាង​១៣​លាន​ដុល្លារ​) សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បន្ទាប់ពី​ក្លឹប​អនុញ្ញាតឱ្យ​កីឡាករ​ជាច្រើន​ចាកចេញ មានដូចជា Bafetemi Gomis, Andre Ayew និង Alberto Paloschi​។​

​    ​Ulloa បានបញ្ជាក់​យ៉ាងច្បាស់​ទៅ​អ្នកចាត់ការ​ទូទៅ​ក្រុម​កញ្ជ្រោង​លោក Claudio Ranieri ថា​គាត់​មានបំណង​ចង់​ចាក​ចេញពី​ទឹកដី King Power និង​មិន​មានបំណង​ចង់​ធ្វើដំណើរ​នៅក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់​ក្លឹប​ប្រចាំ​ទ្វីបអឺរ៉ុប​នោះឡើយ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣០​ឆ្នាំ​រូបនេះ អា​ចរក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំមួយ​គ្រាប់​ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ២៩​លើក​ក្នុង​លី​ក​កំពូល​អង់គ្លេស​សម្រាប់​ក្រុម​កញ្ជ្រោង​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បាន​ត្រឹម​ចាប់ផ្តើម​ជម្រើស​ដំបូង​ចំនួន​ប្រាំ​ពីរលើក​ប៉ុណ្ណោះ ខណៈដែល​គាត់​ដើរតួ​ជំនួស Jamie Vardy និង Shinji Okazaki រហូត​ក្នុង​រដូវ​កាល​ឈ្នះ​ពាន​ដ៏​មិន​នឹកស្មាន​ដល់​របស់​ពួកគេ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់