adverise with khmeread %e1%9e%87%e1%9e%93%e1%9e%9b%e1%9f%92%e1%9e%98%e1%9e%be%e1%9e%9f

ខឹងជេរ"អាចុយម្រាយ"កាប់ម៉ាកាំបិតប៊័ងតោត្រូវប៉ូលិសចាប់ខ្លួន

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ប្រើ​កាំបិតប៉័ងតោ​កាប់​ឲ្យ​របួស​បុរស​២​នាក់​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល​៩​និង​១០ នាទី​យប់​ស្ថិតនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​ខឹង​ជេរ​"​អា​ចុយ​ម្រា​យ​"​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​គុន​ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​
    ចំណែក​ជនរងគ្រោះ​ទី​១-​ឈ្មោះ សេន សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ និង​ជន​រង គ្រោះ​ទី​២-​ឈ្មោះ ស៊ុំ សីលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​ចាប់យក​៖ កាំបិតប៉័ងតោ​ដង​ឈើ​ចំនួន​មួយ​។​
     ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​៣១ ខែធ្នូ  ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល​៨​និង ១០​នាទី យប់​ជនរងគ្រោះ​ឈ្មោះ ស៊ុំ សីលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ ទេព ចន្ថា ភេទ​ប្រុស  បាន​ដើរ​ចេញពីផ្ទះ​លក់​គ្រឿងទេស​ស្ថិតនៅ​ភូមិ ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាត់មុខ​ផ្ទះរ​បស់ជនស​ង្ស័​យ​ឈ្មោះ ចាន់ សុខ​គុន​ថា ដែល កំពុង​អង្គុយ​ផឹកស៊ី​នៅលើផ្ទះ​ស្ថិតនៅ​ភូមិ​ទួលសំបូរ​នោះដែរ ។​
    ពេលនោះ​ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​គុន​ថា ក៏បាន ស្រែកសួរ​ឈ្មោះ ទេព ចន្ថា ថា "​មេ​ទៅណា​?"​។ ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ស៊ុំ សីលា ដែល​ដើរ​ខាងក្រោយ ឈ្មោះ ទេព ចន្ថា បាន​ស្រែកជេរ​ជនសង្ស័យ​ថា "​អា​ចុយ​ម៉ា​យ "​។​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏បាន​យក​កាំបិតប៉័ងតោ ពីលើផ្ទះ​ចុះទៅ​កាប់​ជនរងគ្រោះ​ឈ្មោះ ស៊ុំ សីលា ត្រូវចំ​ក្បាល​ចំហៀង​ខាងឆ្វេង​មួយ​កាំបិត ហើយ​ជនរងគ្រោះ ម្នាក់ទៀត​ឈ្មោះ សេន សីហា ដែលមាន​ផ្ទះ​នៅក្បែរ​កន្លែងកើតហេតុ​នោះ​ឃើញបែបនេះ​ក៏បានរ​ត់ទៅ​ជួយ​ឃាត់ ក៏ត្រូវ​ជនសង្ស័យ​កាប់​មួយ​កាំបិត​ចំ​ឆ្អឹងជំនី​ខាងស្តាំ​បណ្តាល​ឲ្យ​រងរបួស ។​
    ពេលនោះ​សមត្ថកិច្ច​ក៏បាន ចុះទៅ​ជួយ អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង ហើយ​ជនរងគ្រោះ​ឈ្មោះ សេន សីហា ត្រូវបាន​សាច់ញាតិ​នាំយកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព សាក់​សំពៅ ដេរ​ចំនួន​៥​ថ្នេរ ។​
    រីឯ​ជនរងគ្រោះ​ឈ្មោះ ស៊ុំ សីហា ត្រូវបាន​សាច់ញាតិ​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​រុស្សី ដេរ​ចំនួន​០៤​ថ្នេរ ។ បន្ទាប់ពី​ដេរ​របួស​រួច​ជនរងគ្រោះ​ទាំងពីរ​នាក់​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ ជនសង្ស័យ​ខាងលើ​នៅ​ប៉ុស្តិ៍ ព្រៃវែង​តែម្តង ។​
     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

adverise with khmeread

មតិយោបល់