adverise with khmeread J stones

ខ្សែការពារ John Stones នៅតែ​ជា​គោលដៅ​ផ្ទេរ​ទី​១​របស់ Man City

    ​គ្រូបង្វឹក​ក្លឹប Man City លោក Pep Guardiola នៅតែ​ចាត់ទុកថា ខ្សែការពារ John Stones របស់​ក្លឹប Everton នៅតែ​ជា​គោលដៅ​ផ្ទេរ​ចម្បង​របស់លោក​។ ហើយ​ក្លឹប City មាន​ទំនុកចិត្ត​ថា នឹង​អាច​ផ្ទេរ​កីឡាករ​រូបនេះ ប៉ុន្តែ​ក៏​មិន​បោះបង់​ការតាមប្រមាញ់​កីឡាករ Leonardo Bonucci ផងដែរ​។ 

​    ​ក្លឹប City កំពុង​ចរចា​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ Stones ជាមួយ​ក្លឹប Everton និង​មានបំណង​ចំណាយ​ប្រាក់ ៤០​លាន​ផោន​សម្រាប់​ខ្សែការពារ​អង់គ្លេស​រូបនេះ​។ Stones បានបង្ហាញ​ចេតនា​ចង់​ចាកចេញ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប City​។​

​    ​លោក Guardiola គឺជា​អ្នក​កោតសរសើរ​ចំពោះ​ខ្សែការពារ​អ៊ីតាលី Leonardo Bonucci ប៉ុន្តែ Stones នៅតែ​ជា​គោលដៅ​ចម្បង​របស់លោក​ដដែល​៕ 

adverise with khmeread

មតិយោបល់