adverise with khmeread Totti and higuain

Francesco Totti កិច្ចព្រមព្រៀងផ្ទេរ Gonzalo ជាគ្រោះមហន្តរាយ

    ជើងឯកក្របខណ្ឌអ៊ីតាលីសេរី A ក្លឹប Juventus បានចំណាយប្រាក់រហូតដល់ ៧៥ លានផោន ដើម្បីទិញផ្តាច់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain ពីក្លឹប Napoli ដោយបានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ។ 
    
    ប៉ុន្តែកិច្ចព្រមព្រៀងបែបនេះហាក់ដូចជាមិនគួរឲ្យចាប់អារម្មណ៍ទេសម្រាប់កីឡាករ Francesco Totti ដែលបានចូលរួមជាមួយក្លឹប Roma តាំងពីឆ្នាំ១៩៨៩ ហើយមិនដែលចាកចេញទៅណាសោះ ដោយកីឡាកររូបនេះបានរិះគន់កីឡាករមួយចំនួន ដែលគិតតែរឿងប្រាក់ច្រើនជាងទឹកចិត្តនិងបានហៅកិច្ចព្រមព្រៀងផ្ទេរកីឡាករ Gonzalo Higuain មក Juventus ថាជាគ្រោះមហន្តរាយមួយ។ 

    Totti មានអារម្មណ៍ថា Gonzalo ក្បត់នឹងអ្នកគាំទ្ររបស់ខ្លួននៅក្លឹប Napoli ហើយមកចូលរួមជាមួយក្លឹបដែលជាគូប្រជែងទៅវិញ។ Totti បាននិយាយថា “មានកីឡាករតិចណាស់ដែលធ្វើតាមការសន្យារបស់ខ្លួន។ ពួកគេចាកចេញ ទៅ រកទីកន្លែង ដែលទទួលបានជ័យជម្នះច្រើននិងរកប្រាក់ចំណូលបានច្រើនជាងមុន។ 

    Totti បានបន្តថា “ប្រសិនបើខ្ញុំគិតតែពីប្រាក់វិញ ម៉្លេះខ្ញុំប្តូរក្រុមមិនតិចទេកាលពី១០ឆ្នាំមុន។ ខ្ញុំនឹងទទួលបានការគោរពច្រើនចំពោះអ្វីដែលខ្ញុំបានធ្វើជា មួយក្លឹប Roma ។ សម្រាប់ខ្ញុំ វាគឺជាជម្រើសមួយនិងជាមហិច្ឆតាមួយទៀតតែមិនមែនប្រាក់នោះទេ”។

    កីឡាករ Gonzalo វ័យ២៨ឆ្នាំត្រូវបានក្រុមអ្នកគាំទ្រ Juventus ចោមរោមយ៉ាងច្រើន បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាព៕
 

adverise with khmeread

មតិយោបល់