Chelsea Vs Everton ដើម្បីដណ្តើមខ្សែការពារ របស់ក្លឹប Napoli

    ក្លឹប Chelsea និង Everton កំពុងប្រជែងគ្នាដើម្បីផ្ទេរខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly របស់ក្លឹប Napoli ក្នុងតម្លៃផ្ទេរ៣៨លានផោន។ក្នុងការប្រជែងជាច្រើនសប្តាហ៍មកហើយនេះក្លឹប Chelsea ហាក់ដូចជាបានឈានមួយជំហានមុន Everton ស្របពេលដែលកីឡាករវ័យ២៥ឆ្នាំរូបនេះចង់ផ្ទេរមកលេងនៅអង់គ្លេស។

    Kalidou បានច្រានចោលកិច្ចសន្យាថ្មីជាមួយក្លឹប Napoli ដោយត្រៀមខ្លួនស្តាប់សំណើរបស់ក្លឹបទាំងពីរ។ គ្រូបង្វឹកក្លឹប Chelsea លោក Antonio Conte  បានប្តេជ្ញាចិត្តថា នឹងផ្ទេរកីឡាកររូបនេះឲ្យទាល់តែបាន។

    ក្លឹប Chelsea កំពុងស្វែងរកខ្សែការពារបន្ថែម ដើម្បីពង្រឹងតំបន់ការពារ។Chelsea ក៏កំពុងទាក់ទងផ្ទេរកីឡាករ Stefan De Vrij របស់ក្លឹប Lazio និងកីឡាករ Kostas Manolas របស់ក្លឹប Roma ផងដែរ ខណៈពេលកីឡាករ Kurt Zouma ខកខានការប្រកួតដោយសារតែរបួស៕

Kalidou web
adverise with khmeread
Loading ad ...