adverise with khmeread 13866552 265986140449173 190783692 n

ចាប់​ចោរលួច​កងដៃ​កូនសិស្ស​ថែម​ម្នាក់ទៀត​

    ភ្នំពេញ ៖ ជនសង្ស័យ​វ័យក្មេង​ម្នាក់ទៀត​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី​២៨​ កក្កដា ​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ចាប់ខ្លួនបាន​ជនដៃដល់​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​កងដៃ​ប្លា​ទីន កាលពី​ថ្ងៃទី២៦​ កក្កដា ​ឆ្នាំ​២០១៦ ម៉ោង​១៤​ និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ គ្មាន​លេខ ផ្លូវ ជាតិ​លេខ​១ ភូមិ​ព្រែក​ធំ​ទី​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។

    ប៉ូលិស​និយាយថា កុមារី​រងគ្រោះ​ឈ្មោះ មុំ សុភា​លីដា ភេទស្រី អាយុ ៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​មុនដំបូង ឈ្មោះ ប៊ុន ម៉ៅ ហៅ​ខ្មៅ ភេទ​ប្រុស អាយុ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២៦​ កក្កដា​ ឆ្នាំ​២០១៦ ម៉ោង​១៤ ​និង​៣០​នាទី កុមារី​រងគ្រោះ និង​ជីដូន រួមជាមួយ ជនសង្ស័យ​ឈ្មោះប៊ុន ម៉ៅ និង​បក្ខពួក​ឈ្មោះ ​ភ​ក្ត្រ័ មករា បាន​ជិះ​រ៉ឺម៉ក់​ម៉ូតូ​០១​គ្រឿង ទៅ​ស្រុក​កៀនស្វាយ។ ពេលមកដល់​ចំណុចកើតហេតុ ជនសង្ស័យ និង​បក្ខពួក​បាន​បន្លំ​លួច​ដោះ​កងដៃ​ប្លា​ទីន​ទម្ងន់​១​ជី​កន្លះ​តម្លៃ​២០០​ដុល្លារ​ពី​កុមារីរងគ្រោះ។​

    ពេលនោះ​ជីដូន​កុមារី​រងគ្រោះ​ឃើញ​ស្រែក​ចោរៗ ក៏​ត្រូវបាន​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ជួយ​ចាប់ បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប៊ុ​ន ម៉ៅ យកមក ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ ចាត់ការ​តាមច្បាប់​។

    លុះដល់​ថ្ងៃទី​២៨​ កក្កដា ​ឆ្នាំ​២០១៦​ ម៉ោង​៨​ និង​៣០​នាទី ប៉ូលិស​បន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ភ​ក្ត្រ័ មករា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ (​ឃាត់ខ្លួន នៅផ្ទះ​ជនសង្ស័យ​)​។ ចំណែក​កងដៃ​កុមារី​រងគ្រោះ ជនសង្ស័យ​បាន​យកទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​គគីរ បាន​លុយ​៤០$​ចាយ​អស់ហើយ៕

adverise with khmeread

មតិយោបល់