adverise with khmeread C76ffa68 b4d0 449f 8e86 f6e4f770fbf5

លួច​ម៉ូតូ​ភ្លាម​ជាប់​ខ្នោះ​ភ្លេ​ត​! (​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​អំពើ​លួច​ម៉ូតូ​កើតឡើង​នា​ថ្ងៃទី​២៨ ​កក្កដា​ ឆ្នាំ​២០១៦ ​ម៉ោង​១១ ​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​ត្រូវបាន​ប៉ូលិស​បង្ក្រាប​ភ្លាមៗ បាន​ម្នាក់​និង​រត់​រួច​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ស៊ុត សុ​ផានិត ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស​មាន​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។​

    ចំណែក​ជនល្មើស​០២​នាក់ (​ឃាត់ខ្លួន​០១​នាក់​) ទី១-​ឈ្មោះ​ សុខ ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​) ​មាន​ទីលំនៅ​ភូមិ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​​កំពូល ខេត្តកណ្តាល និងទី​២-​ឈ្មោះ​ ឧ​ត្ត​ម ហៅ​ផាន់ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​គេចខ្លួន​)​។ ​វត្ថុតាង​ចាប់យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា scoopy ពណ៌​ក្រហម សេរី​២០១៤​ផ្លាកលេខ ភ្នំពេញ​1AC-4718 (​របស​ជនរងគ្រោះ​)​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មកលេង​ផ្ទះ​បងប្អូន រួច​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ។ បន្ទាប់មក​ក៏មាន​ជនល្មើស​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក SL​ ពណ៌​ខ្មៅ មកដល់ ពេលនោះ​ជនល្មើស​ទី​១ បាន​យក​ដែក​អក្សរ​ T ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ជនរងគ្រោះ​ហើយ​លួច​គេចខ្លួន។​

    ចំណែក​ជនល្មើស​ទី​២ ជិះ​តាម​ពីក្រោយ តែ​ពេលនោះ​ជនរងគ្រោះ​ព្រម​ទាំ​ប្រជាពលរដ្ឋ​បានឃើញ​ទាន់ ហើយ​បាននាំគ្នា​ស្រែកថា​ចោរៗ រួច​នាំគ្នា​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ​​រហូតដល់​ចំណុច​ចុង​បឹង​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក៏ត្រូវ​ប្រជាពលរដ្ឋ​​រួមជាមួយ​សមត្ថកិច្ច បាននាំគ្នា​ដេញ​ចាប់ខ្លួនបាន​ម្នាក់។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​និង​បក្ខពួក​ខាងលើ ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ របស់​ជនរងគ្រោះ ប្រាកដ​មែន។ ចំណែក​ដែក​អក្ស​ T ខ្លួន​បាន​បោះចោល​នៅក្នុង​ស្ទឹង​បាត់​ហើយ​។ ខ្លួន​និង​បក្ខពួក​ធ្លាប់ធ្វើ​សកម្មភាព​២​ដង​រួចមកហើយ ដោយ​លើក​ទី១​ ធ្វើ​នៅ​ម្តុំ​វត្ត​ជម្ពូ​វ​ន្ត័ រាជធានី​ភ្នំពេញ ហើយ​លើក​ទី​២​នេះ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។ រីឯ​គ្រឿងញៀន​វិញ​ខ្លួន​បាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។ ករណីនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់