5f23ac47 2229 431a 8b48 54fa0cfb6547

ឃាត់​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​

    កណ្តាល ៖ យុវជន​ម្នាក់​ត្រ​វ​បាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ម៉ា​ទឹកកក​នា​ថ្ងៃទី២៧ ​កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២១ ​និង​១០​នាទី ចំណុច​ផ្លូវលំ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឆាំ ផានិត ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ វត្ថុតាង​ចាប់យក​៖ ១.​ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​ សង្ស័យថា​សារធាតុ ញៀន ​(០២​កញ្ចប់​តូច​) និង​២.​ទូរស័ព្ទដៃ​ម៉ាក​អិន​ចុច​ពិល​០១​គ្រឿង។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដំណាក់​អំពិល សហការ​ជាមួយ​ផ្នែក​ជំនាញ ក្ដាប់បាន​ពត៌មាន​ថា​មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ឃាត់ខ្លួន បាន​០១​នាក់ រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​ ជាសារធាតុ​ញៀន​០២​កញ្ចប់​តូច។​

    ​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឆ្លើយថា​ចំពោះ​ថ្នាំញៀន​ទាំងនេះ ខ្លួន​ពិតជា​បាន​ទិញយក​មកប្រើប្រាស់​និង​ចែកចាយ​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់