ព្រះសីហនុ ៖ មនុស្ស២នាក់ត្រូវបានប៉ូលិសក្រុងព្រះសីហនុឃាត់ខ្លួនក្នុងពីរករណីផ្សេងពីគ្នា គឺករណិប្រើហិង្សាកាប់ឲ្យរបួសនិងករណីចោរលួចម៉ូតូ ។ សភាពកាណ៍បទល្មើសព្រហ្មទណ្ឌចាប់ពីវេលាម៉ោង១៨ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៧ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ០១ករណី និស្រាវជ្រាវបង្ក្រាប ០១ករណី
ករណីទី១- កម្លាំងការិយាល័យកណ្តាលប៉ូលិសព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការប៉ូលិសក្រុងព្រះសីហនុធ្វើការបង្ក្រាប និងចាប់បានជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៩និង៣០នាទី យប់នៅចំណុចរោងសិប្បកម្មកែច្នៃ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ចំំណែកជនសង្ស័យឈ្មោះ ជ្រឹម ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងឈើ។វត្ថុតាងចាប់យកបានកាំបិតកៃចំនួន មួយ ។
ករណីទី២-កម្លាំងប៉ូលិសក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ ចាប់បានជនសង្ស័យម្នាក់ពីបទលួចម៉ូតូកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង ៣និង៣០នាទី រសៀល នៅភូមិ ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង្វៀង យាំងហុង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។ចំណែកជនរងគ្រោះឈ្មោះ ហេង ណាវី ភេទស្រី អាយុ៧១ឆ្នាំ មុខមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។វត្ថុតាងចាប់យកបាន :ម៉ូតូម៉ាកហុងដាស្គុបពី ១គ្រឿង៊។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំង២ខាងលើកម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតមផ្លូវច្បាប់៕
