adverise with khmeread F53d3fc7 52dc 4353 b167 693289ba2cf4

បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​ឃាតករ​សម្លាប់​បោះចោល​ក្នុង​ស្រែ​

    សៀមរាប ​៖ បុរស​ម្នាក់ ត្រូវបាន ឃាតករ​សម្លាប់​បោះចោល​ក្នុង​ស្រែ​នៅ​ស្រុក​ស្វាយ​លើ ដោយ​ប៉ូលិស​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ជា​ករណីនេះ ជា​ឃាតកម្ម សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​។ 

    ប៉ូលិស​បានឱ្យដឹងថា សាកសព ជនរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ ភូមិ​ឆេះ​ចាន ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រទះឃើញពេលដឹកគោ​យកទៅ​ចង​នៅ ខាងលិច​ភូមិ នៅវេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃទី​២៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ ព្រឹក​មាន​ចម្ងាយ​ពី​ភូមិ ប្រហែល​២០០​ម៉ែត្រ។

    បន្ទាប់ពី​មាន​ករណីនេះ កើតឡើង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឃុំ ស្វាយ​លើ ចុះទៅ​ដល់ កន្លែងកើតហេតុ បានធ្វើការ ហុំ​ព័ទ្ធ​កន្លែង សព​ជនរងគ្រោះ រង់ចាំ​កម្លាំង ការិយាល័យ នគរបាល បច្ចេកទេស វិទ្យាសាស្ត្រ ខេត្តសៀមរាប​ធ្វើ​កោសល្យ​ពិច័យ។ 

    ក្រោយពី​ពិនិត្យ​សាកសព​ប៉ូលិស​បាន​សន្និដ្ឋានថា ករណី​ខាងលើ​នេះ ជា​អំពើ​ឃាតកម្ម ពីព្រោះ​នៅលើ​រូបរាងកាយជនរងគ្រោះមាន​ស្លាកស្នាម​ចាក់ និង​វត្ថុ​អ្វីមួយ នៅ​ផ្នែក​ខាងក្រោយ ទើប​បណ្ដាល​ឱ្យស្លាប់​។ 

    នៅ​កន្លែងកើតហេតុ មិនបាន​បន្សល់ទុក​អ្វី ដែល​ឱ្យសមត្ថកិច្ច​បាន​ស្គាល់ អត្តសញ្ញាណនោះទេ។ សព​ស្លៀក ពាក់អាវ​ការ៉ូ​ល្អិត ពណ៌​ប្រផេះ ស្លៀកខោ ខូវ​បូ​យ​ជើងវែង ហើយ​មាន​រុំ​ស្បៃ ម៉ុង​ពណ៌​ខៀវ​។ 

    ប៉ូល​សបាន​បញ្ជាក់ថា ជនរងគ្រោះ​អាច ត្រូវបាន​ជនល្មើស ចាក់​សម្លាប់​ហើយ ប្លន់​យក​របស់​អ្វីមួយ ហើយ​យក​សព ទៅ​ទម្លាក់ចោល​នៅ វាលស្រែ​។ 

    បច្ចុប្បន្ន​សព​ត្រូវបាន​យកទៅ រក្សាទុក​នៅ​វត្ត​ត្រាង ស្ថិតក្នុង​ស្រុក​ស្វាយ​លើ រង់ចាំ​ក្រុមគ្រួសារ ឫ​សាច់ញាតិ​មកទ​ទួល​យក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់