adverise with khmeread Ffe68017 6b7f 4709 9d21 d16226b4e521

កម្មករ​រោងចក្រ​ដួលសន្លប់​៣៣​នាក់​នៅ​អង្គស្នួល​

    កណ្ដាល ៖ កម្មករ កម្មការិនី​រោងចក្រ ហ្គ្រែ​ន​អី​ស្ត​ហ្វ៊ូ​ត​វែ​រ ៣៣​នាក់ ក្នុងចំណោម​កម្មករ​ស​រុ​ប​ជាង​១​ពាន់​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ក្រោយពី​បរិ​ភាគ​បាយ​ថ្ងៃត្រង់​រួច ស្ថិត​ក្នុងភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល នា​វេលា​ម៉ោង​១២ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​

    ប៉ូលិស​បានឱ្យដឹងថា រៀងរាល់​ម៉ោង​១១​ និង​៣០​នាទី កម្មករ​តែងតែ​ចេញមក​ហូបបាយ នៅ​ខាងក្រៅ​រោងចក្រ​ដល់ ម៉ោង១២ ​និង​៣០​នាទី ទើប​ពួកគាត់​នាំគ្នា​ចូលធ្វើការ​ជាធម្មតា​វិញ។ តែ​ចម្លែក​នៅថ្ងៃនេះ បន្ទាប់ពី​ពួកគាត់​បាន​ចូលធ្វើការ​ក្នុង​រោងចក្រ​វិញ ស្រាប់​តែមាន​ឮ​សំឡេង​កម្មករ​ក្នុង​អាគារ​A នៃ​រោងចក្រ បាន​ស្រែកថា "​ខ្មោច​ចូល​"​។ ឮដូចនេះ អ្នក​នៅ​ខាងក្រៅ​រោងចក្រ និង​កម្មករ​ដែល​ធ្វើការ​នៅ​អគារ​ផ្សេង បាន​ស្រែ​កតៗ​គ្នា និង​ចូល​ជួយ​ភ្លាមៗ​តែម្ដង​។​

    ប្រភព​ដដែល​បាន​បន្ថែមថា ពេល​ចូលទៅក្នុង​រោងចក្រ​ភ្លាម គេ​ឃើញ​មាន​កម្មករ​ខ្លះ​ទារ​រក​ទឹក​ផឹក ខ្លះទៀត​រក​ខោអាវ មាន​អាកា​រៈ ទន់ដៃទន់ជើង ហើយក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​គ្នា តែម្ដង​។​

    តាម​ការពិនិត្យ​របស់​លោកគ្រូ​ពេទ្យ «​សុខា​បែក​ចាន​» បាន​បញ្ជាក់ថា កម្មករ​ដួលសន្លប់​នោះ មកពី​កម្មករ​ទាំងនោះ មាន​សុខភាព​ខ្សោយ​។​

    បច្ចុប្បន្ន កម្មករ​ដែល​ដួលសន្លប់ និង​ទន់ដៃទន់ជើង​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​សុខា​បែក​ចាន ភ្លាមៗ ដោយ​ក្រៅពី​កម្មករ​ដែល​ដួលសន្លប់ ក៏មាន​កម្មករ​ខ្លះ​បាន​ក្អួតចង្អោរ​តាមផ្លូវ​ផងដែរ  ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ជីវិត​នោះទេ៕​

adverise with khmeread

មតិយោបល់