adverise with khmeread 00847d35 dfb8 4a47 8427 5db59a96d4cc

នារី​ម៉ាស្សា​កោស​ជប់​ម្នាក់ ត្រូវ​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ចាប់រំលោភ​ម្តងម្នាក់​

    ភ្នំពេញ ៖ នារី​ម៉ាស្សា​កោស​ជប់​ម្នាក់ ត្រូវបាន​ជនសង្ស័យ​មាន​គ្នា ៦​នាក់ បានធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​ម្តងម្នាក់ៗ ខណៈពេលដែល​នារី​រងគ្រោះ​កំពុងតែ​ដើរ​តាមផ្លូវ​ម្នាក់ឯង​។​

    អំពើ​ដ៏​លាមក​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មាត់​ទន្លេសាប ចំណុច​មុខ​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ក្រុម​២ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ន ស ភេទ​ស្រី អាយុ២៥​ឆ្នាំ មុខរបរ ម៉ាស្សា​កោស​ជប់ ស្នាក់នៅ​ហាង​ម៉ាស្សា​មេគង្គ​ស្ពា សង្កាត់​ស្រះចក ខណ្ឌដូនពេញ​និង​មាន​ស្រុកកំណើត​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។ សម្ភារៈ​បាត់បង់​មួយចំនួន​រួមមាន ទូរស័ព្ទដៃ មួយគ្រឿង  ម៉ាក Iphone5 ពណ៌​ស​,​ ចិញ្ចៀនមាស១​ជី និង​ប្រាក់​ចំនួន២៥​ដុល្លារ។​

    ជនរងគ្រោះ​បានឱ្យ​ប៉ូលិស​ដឹងថា ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ជនរងគ្រោះ​និង​មិត្ត​ភ័ក្ត្រ​ស្រី​ម្នាក់ទៀត បាន​ទៅ​អង្គុយ​ហូប​អី​ជាមួយ​បុរស​ជនជាតិ​អូ​ស្រា​លី​ចំនួន ២​នាក់​នៅក្បែរ​សណ្ឋាគារ សុខា។​

    ខណៈពេល​តែ​ហូប​អី​រួចហើយ មិត្តស្រី​របស់គេ​ហើយនឹង​មិត្ត​ប្រុស​ជា​ជនជាតិ​អូ​ស្រា​លី​ម្នាក់ទៀត​បាននាំគ្នា​ទៅផ្ទះ​មុន ដោយ​ទុក​រូបនាង​និង​បុរស​ម្នាក់ទៀត​នៅ​ទីនោះ។​

    ក្រោយមក​នារី​រងគ្រោះ​បាន​ជូន​បុរស​ជា​ជនជាតិ​បរ​ទស​នោះ ត្រឡប់ទៅផ្ទះ​វិញ ដែល​ផ្ទះ​របស់​បុរស​ខាងលើ​នោះ ស្ថិតនៅ​ក្បែ​ង​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ហើយ​បុរស​ជា​ជនជាតិ​បរទេស​នោះ បាន​ហៅ​នារី​រងគ្រោះ​ឱ្យ​ឡើង​ទៅលើ ដើម្បី​ដេក​ជាមួយ​បុរស​នោះ តែ​នារី​រងគ្រោះ​បាន​ប្រាប់​ទៅ​បុរស​នោះ​វិញ​ថា "​នាង​មិន​ដេក​ទេ នាង​ចង់​ត្រឡប់ទៅផ្ទះ​វិញ​"។

    ក្រោយមក​បុរស​ខាងលើ ក៏បាន​យល់ព្រម​ឱ្យ​នារី​រងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​។ ខណៈពេលដែល​នារី​រងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​បុរស​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​ចំនួន ៦​នាក់​ដែល​កំពុង​អង្គុយ​នៅលើ​ផ្លូវ​នោះ នៅពេលដែល​នារី​រងគ្រោះ​បាន​ដើរ​ហួស​បាន​បន្តិច ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ បាន​បំបែក​គ្នា​ដើរចេញ ដោយ​អ្នកខ្លះ​ដើរទៅ​អង្គុយ​លើផ្លូវ​ម្ខាង អ្នកខ្លះ​ដើរ​លើ​ថ្នល់។

    ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​យក​ដំបង​មក​ឆក់​លើ​ខ្លួន​នារី​រងគ្រោះ បណ្តាលឱ្យ​ទុន​ជើង ហើយក៏​បាន​ដកយក​ទូរស័ព្ទដៃ​មួយគ្រឿង​ចេញពី​នារី​ផងដែរ។​

    ក្រោយមក ក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក Today  ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-1896 បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ប្រាប់​នារី​រងគ្រោះ​ថា ចាំ​ខ្ញុំ​ជួយ​ជូន​នារី​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍។

    នៅពេលដែល​ជិះ​ចេញ​បាន​បន្តិច ស្រាប់​តែមាន​បក្សពួក​ជ​ន​សង្ស័យ​ចំនួន ៥​នាក់​ទៀត បាន​តេ​មកឱ្យ​បុរស​នោះ ដឹក​នារី​រងគ្រោះ​ឱ្យ​ត្រឡប់មក​ផ្លូវ​ចូល​វត្ត​ប្រជុំ​សាគរ ចូលមកក្នុង​ចេ​តិយ​ហើយ​បុរស​នោះ បាន​ដឹកយក​ទៅផ្ទះ​មួយកន្លែង​ដែល​នៅក្បែរនោះ ដោយបាន​ប្រាប់​ទៅ​នារី​រងគ្រោះ​ថា​" យប់​ហើយ​អត់​មាន​សមត្ថកិច្ច​ធ្វើការ​ទេ "​។​

    ពេលនោះ បុរស​ម្នាក់​នឹង​បាន​នាំ​នារី​រងគ្រោះ​ឱ្យចូល​ទៅក្នុង​ចេតិយ​ហើយក៏​បានធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រង​គ្រោះជា​បន្ត​បន្ទប់​ម្តងម្នាក់ៗ។ ក្រោយមក​នារី​រងគ្រោះ​ បាន​សុំ​អង្វរ​ទៅ​ក្រុម​សង្ស័យ​ទាំង​៦​នាក់​នោះ​ថា កុំ​សម្លាប់​រូបគេ​អី សុំឱ្យ​ដោះលែង​រូបគេ​ទៅវិញ​ផង ហើយ​ជនសង្ស័យ​ទាំងនោះ ក៏បាន​យល់ព្រម​ឱ្យ​នារី​រងគ្រោះ​ទៅវិញ។

    លុះ​ព្រឹក​ឡើង នារី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វារ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ តាម​ចាប់​ជនសង្ស័យ​ទាំង​នោះមក​ដាក់ទោស​តាមផ្លូវ​ច្បាប់។​

    ក្រោយពេល​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​រួចហើយ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ បានធ្វើការ​ស្រាវជ្រាវ​តាម​ចាប់បាន​ជនសង្ស័យ ២​នាក់​ក្នុងចំណោម​បក្ស​ពួកគេ៦​នាក់ ដោយ​ជនសង្ស័យ៤​នាក់​ទៀត កម្លាំង​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្តទៀត៕

adverise with khmeread

មតិយោបល់