adverise with khmeread D2fc1816 26d0 4331 90e7 4030594c229a

បង្ក្រាប​គ្រឿងញៀន នៅ​ហាង​ម៉ាស្សា រកឃើញ​ថ្នាំញៀន និង​ឃាត់​២​នាក់​

    បន្ទាយមានជ័យ ៖ កម្លាំង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក ធិ​ន ស៊ិន​ដេ​ត អធិការ​ប៉ូលិស​ក្រុង នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ឆែកឆេរ​ទីតាំង​ម៉ាស្សា​មួយកន្លែង ដែល​បង្កប់​ការជួញដូរ​គ្រឿងញៀន និង​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន និង​ប្រភេទ​គ្រាប់​ជាច្រើន ព្រមទាំង​សម្ភារៈប្រើប្រាស់​ផ្សេងទៀត​។​

    ប្រតិបត្តិការ​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​

    ប៉ូលិស​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ទីតាំង​ម៉ាស្សា​នេះ​ស្ថិត​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​ បន្ទាប់ពី​ឆែកឆេរ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ក្នុងនោះ​ទី​១-​ឈ្មោះ ជនសង្ស័យ​ឈ្មោះ យូ សារ៉េត អាយុ​៣៣​ឆ្នាំ និង​ទី​២-​ឈ្មោះ យូ លក្ខិណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ​។​

    ក្រោយពី​ធ្វើការ​ឃាត់​ខ្លូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ខ្លូន ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​សាកសួរ​បន្ដ​៕

adverise with khmeread

មតិយោបល់