adverise with khmeread 857d7c16 a3db 437d b6d4 463a4418d8fc

ឡាន​តាក់ស៊ី បើក​លឿន បុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​២​នាក់​ស្លាប់ និង​របួស​ក្មេង​ម្នាក់​

    សៀមរាប ​៖ ស្ត្រី​២​នាក់ បាន​ស្លាប់ និង​កូនង៉ែត​ម្នាក់ ទៀត​រងរបួស ដោយសា​រថយន្តតាក់ស៊ីបើក​លឿនមក​បុកចំ​ពេញទំហឹងអូស​ចំងាយ​៣០០​ម៉ែត្រ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦នេះ នៅតាម​បណ្តោយ ផ្លូវ​ក្រវ៉ាត់​ក្រុង ត្រង់ចំណុច ផ្លូវកែង​ជា​៤ ចូល​វត្ត​ស្រ​ង៉ែ ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​។​

    ប៉ូលិស​បាន​ឱ្យដឹងថា អ្នកស្លាប់​ឈ្មោះ​ គឿង ង៉ា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ម្នាក់ទៀត​ឈ្មោះ លាយ សឹក ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​។ អ្នក​ទាំងពីរ​នាក់ រស់នៅ ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

    ចំណែក តៃកុង​ឡាន​ឈ្មោះ សយ បូរ៉ា អាយុ​២៩​ឆ្នាំ​ រស់នៅ​ភ​មិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ឆ្លូង ខេត្តក្រចេះ​ត្រូវបាន ប្រជាជន​និង ប៉ូលីស ឃាត់ ចាប់បាន​បញ្ជូន ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត៕

adverise with khmeread

មតិយោបល់