adverise with khmeread 1

Wow!!! ប៉ូលិស​ចក្រភព​អង់គ្លេស​មួយឆ្នាំ​បាញ់កាំភ្លើង​អស់​តែ ៧ គ្រាប់ ខណៈ​អាមេរិក​បាញ់​ពលរដ្ឋ​ស្លាប់​ជាង ៦០០ នាក់​ក្នុងអំឡុងពេល​ដូចគ្នា​

    ​យោងតាម​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​ក្នុង​ចក្រភព​អង់គ្លេស​បញ្ចេញ​ដោយ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ កក្កដា​បានឱ្យដឹងថា ប៉ូលិស​អង់គ្លេស​មិន​ងាយ​បាញ់កាំភ្លើង​នោះឡើយ​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ​។ 

​    ​ក្នុង​អង់គ្លេស​និង​វែ​ល​ក្នុង​រយៈពេល​១២​ខែ​គិត​មក​ត្រឹម​ខែមីនា ២០១៦ ប៉ូលិស​ចក្រភព​អង់គ្លេស​បាន​បាញ់កាំភ្លើង​តែ ៧ គ្រាប់​ប៉ុណ្ណោះ​។ 

​    ​ប៉ូលិស​ចក្រភព​អង់គ្លេស​មិន​ងាយ​ស្ពាយ​កាំភ្លើង​តាម​ខ្លួន​ឡើយ ជំនួស​មកវិញ​ពួកគេ​នឹង​បញ្ជូន​ប៉ូលិស​ប្រដាប់អាវុធ​ពិសេស​ទៅ​កន្លែងកើតហេតុ​ជាបន្ទាន់ តែ​ក្នុងករណី​ពិសេស​ប៉ុណ្ណោះ​។

​    ​ប៉ូលិស​ប្រដាប់អាវុធ​ភាគច្រើន​ឃើញតែ​នៅ​តំបន់​ដែលមាន​ហានិភ័យ​វាយប្រហារ​ភេរវកម្ម​ខ្ពស់​ប៉ុណ្ណោះ ដូចជា អាកាសយានដ្ឋាន អគារ​រដ្ឋាភិបាល និង​ស្ថានីយ៍​រថភ្លើង​សំខាន់ៗ​។ 

​    ​ខុសពី​អាមេរិក ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ ប៉ូលិស​បាន​បាញ់សម្លាប់​ជនសង្ស័យ​ដល់​ទៅ ៦១៣ នាក់​គិត​ត្រឹម​ថ្ងៃទី ២៨ ខែកក្កដា ២០១៦​។ ប៉ូលិស​អាមេរិក​ប្រដាប់អាវុធ​គ្រប់ពេល ហើយ​ឧបទ្ទវហេតុ​បាញ់បោះ​កើតឡើង​ជា​ញឹកញាប់ រហូតដល់​ថ្នាក់​ផ្ទុះ​អំពើហិង្សា​រវាង​ប៉ូលិស និង​ប្រជាជន​អម្បូរ​ស្បែក​ខ្មៅ​ទៀតផង​។ 

​    ​ប្រាំពីរ​គ្រាប់​ដែល​បាញ់​ដោយ​ប៉ូលិស​នៅ​អង់គ្លេស​គឺ​បាញ់​តម្រង់​លើ​កង់ឡានរ​បស់ជនស​ង្ស័​យ​ដែល​មិន​ព្រមស្តាប់​បញ្ជា​ប៉ូលិស​តែប៉ុណ្ណោះ​៕

​ប្រភព​៖ Independent 

adverise with khmeread

មតិយោបល់