adverise with khmeread 1

គាត់​រោយ​ម្សៅ​ឈើអែម​លើ​កូន​រុក្ខជាតិ​ក្នុង​សួន ហេតុផល​ពិតជា​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​...!

    ​ប្រសិនបើ​អ្នកមាន​កូន​សួនច្បារ​មួយ អ្នក​ច្បាស់​ជា​ដឹងថា​ពិបាក​ប៉ុនណា​ក្នុងការ​ថែទាំ​កូន​រុក្ខជាតិ​។ អ្នក​ថែ​សួន​គ្រប់រូប​ចង់ឱ្យ​កូន​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ និង​មាន​សុខភាព​ល្អ ដូច្នេះ​ការការពារ​កូន​រុក្ខជាតិ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ពួកគាត់​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ឈើអែម​អាចជួយ​ការពារ​កូន​រុក្ខជាតិ​បាន​យ៉ាង​ល្អឥតខ្ចោះ​ដែរ​ទេ​? 

​    ​ឈើអែម​មិន​ត្រឹមតែ​អាច​បន្ថែម​រសជាតិ​ដល់​កាហ្វេ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​អ្នកការពារ​ពន្លក​រុក្ខជាតិ​យ៉ាង​អស្ចារ្យ​មិន​នឹកស្មាន​ដល់​ផងដែរ​។ 

​    ​ជាធម្មតា​នៅពេល​ពន្លក​រុក្ខជាតិ​ចាប់ផ្តើម​លូត​ភ្លាម វា​ប្រឈម​នឹង​ការ​ខូច​ទៅវិញ​ដោយសារ​ផ្សិត​ចង្រៃ​មួយចំនួន ដូច្នេះ​វា​ជា​កង្វល់​ដ៏​ធំ​សម្រាប់​អ្នក​ចូលចិត្ត​ដាំ​រុក្ខជាតិ​ទាំងឡាយ​។ 

​    ​ដើម្បី​ការពារ​ពន្លក​ឱ្យ​ធំ​លូតលាស់​បានល្អ លោកអ្នក​គ្រាន់តែ​រោយ​ម្សៅ​ឈើអែម​តែ​បន្តិច​លើ​ពន្លក​នីមួយៗ​ជាការ​ស្រេច​។ រោយ​តែម្តង​អាច​ការពារ​វាពី​ការ​ខូច​ឬ​ងាប់​ដោយសារ​ប្រការ​ណាមួយ ដូចជា​ផ្សិត​ចង្រៃ​ជាដើម ដោយ​មិនចាំបាច់​រោយ​ជា​លើក​ទី​ពីរ​ទេ​។ 

​    ​ចាំ​ដល់​ណា​ទៀត ប្រសិនបើ​មាន​ឈើអែម ខ្លាច​អី​នឹង​សាកល្បង​នុះ​?!!!៕ 

 

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់