adverise with khmeread 1

ថៃ​លេង​ធម៌​ក្តៅ បញ្ជូន​សំរាម​គ្រោះថ្នាក់ ១៩៦ តោន​ទៅ​ជប៉ុន​វិញ​

    ​សំរាម​អេ​ឡិច​ត្រូ​និ​ច និង​អគ្គីសនី​គ្រោះថ្នាក់​ចំនួន​ជាង ១៩៦ តោន​នឹង​បញ្ជូនទៅ​ជប៉ុន​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​នាំចូល​ខុសច្បាប់​ពី​កំពង់ផែ Laem Chabang នៃ​ខេត្ត Laem Chabang កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ 

​    ​លោក Sakda Pankla លេខាធិការ​រង​អចិន្ត្រៃយ៍​ផ្នែក​ឧស្សាហ​កម្មបាន​ពិនិត្យ​សំរាម​ពុល​ចំនួន ១៩៦,១១ តោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អម​ជាមួយ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​មកពី​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម នាយកដ្ឋាន​ត្រួតពិនិត្យ​ការបំពុល នាយកដ្ឋាន​គយ និង អ្នកប្រតិបត្តិ​ការ​នៅ​កំពង់ផែ Laem Chabang​។​

​    ​លោក Sakda Pankla និយាយថា សំរាម​ទាំងអស់នេះ​ត្រូវបាន​រឹបអូស បន្ទាប់ពី​ធ្វើការ​ពិនិត្យ​កុងតឺន័រ​ជាច្រើន​គ្រឿង​នៅ​កំពង់ផែ Laem Chabang ដោយ​មន្ត្រី​គយ និង​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​កាលពី​ថ្ងៃទី ២៨ ខែសីហា ឆ្នាំមុន​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់