1

ភេសជ្ជៈ​បណ្តេញ​កាកសំណល់​ជាតិពុល​ពី​ពោះវៀន​និង​ជាតិ​ខ្លាញ់​ក្បាលពោះ​ដើម្បី​រក្សា​តុល្យភាព​ទម្ងន់​របស់​ម​នុស្ស​! អ្នក​កើត​ទឹកនោមផ្អែម​ក៏​ពិសា​បានដែរ​

    ​នេះ​ជា​រូបមន្ត​បញ្ចុះ​ខ្លាញ់​ក្បាលពោះ និង​បណ្តេញ​ជាតិពុល​ចេញពី​ពោះវៀន ដែល​នឹង​ជួយ​រក្សា​តុល្យភាព​ទម្ងន់​រាងកាយ​របស់​អ្នក​។ អ្នក​ដែលមាន​បញ្ហា​សុខភាព​ដូចជា ឈឺសន្លាក់​ឆ្អឹង ចុក​ដៃ​ចុក​ជើង ឬ ធាត់​អាច​ទទួលទាន​ភេសជ្ជៈ​នេះ​បាន​ផងដែរ​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកដោះគោឆៅ ២៥០ មិ​ល្លី​លីត្រ​
​    ​- យ៉ា​អួ ស (​ឥត​ជាតិ​ស្ករ​) មួយ​កំប៉ុង​តូច​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ (​បន្ថយ​ត្រឹម​កន្លះ​ស្លាបព្រា​ក៏បាន ប្រសិនបើ​មិន​ចង់​ផ្អែម​ពេក​)
​    ​- ទឹកក្រូច​ឆ្មា ១ គ្រាប់​

​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ​ជាការ​ស្រេច​។ ផឹក​មុន​បាយ​ព្រឹក ១៥ ទៅ ៣០ នាទី បន្ទាប់មក ផឹកទឹក ១ ទៅ ២ កែវ​។ ផឹក​វា​រៀងរាល់ថ្ងៃ ប្រសិនបើ​មាន​ពេលធ្វើ ឬ​ខាន​មួយថ្ងៃ​ពីរ​ថ្ងៃ​ក៏បាន​ដែរ​។ ក្រោយ​ពិសា​តែមួយ​សប្តាហ៍ លោកអ្នក​នឹង​សង្កេតឃើញ​លទ្ធផល​គួរឱ្យកត់សម្គាល់​បាត់ទៅហើយៗ​ប្រសិនបើ​ចង់​រក្សា​ទម្ងន់​រាងកាយ​ឱ្យ​ស្ថេ​រ​ល្អ លោកអ្នក​គួរ​បន្ត​ពិ​សាវា​ឱ្យបាន​ទៀងទាត់​។ 

​    ​សម្រាប់​អ្នក​ទឹកនោមផ្អែម​ក៏​អាច​ពិសា​បានដែរ តែ​ត្រូវ​បន្ថយ​ទឹកឃ្មុំ​ឱ្យនៅ​តិចតួច​បំផុត​។ ហើយ​បើតាម​ក្រសួងកសិកម្មរ​បស់​អាមេរិក ទឹកដោះគោឆៅ និង​យ៉ា​អួ​គឺជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​៕

ប្រភព៖ foodsandhealthylife, diabetesselfmanagement

អ្នកនឹងចូលចិត្ត

មតិយោបល់