adverise with khmeread 60

ឆ្លង​ឆ្នាំ​យប់មិញ​នៅ​ហ្វ៊ី​លី​ពី​ន​ស្លាប់​មនុស្ស ២ នាក់​និង​របួស​ជាង ៣៨០ នាក់​ដោយសារ​ផ្ទុះ​ផាវ​

​អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ជាង​ជិត ៤០០ នាក់​បាន​រងរបួស និង​ពីរ​នាក់​ទៀត​បាន​ស្លាប់ បន្ទាប់ពី​ការបាញ់​កាំភ្លើង និង​ការផ្ទុះ​ផាវ​អបអរ​ពិធី​ឆ្លង​ឆ្នាំ​ដ៏​អ៊ូអរ​។ 

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោកស្រី Janet Garin បាន​មានប្រសាសន៍ថា បុរស​ស្រវឹងស្រា​ធ្លាក់​ភ្នែក​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពីរ​ត់ទៅ​ឱប​ផាវ​យក្ស​ដែល​ហៀបនឹង​ផ្ទុះ​មួយ រួច​និយាយថា "​លា​ហើយ ហ្វ៊ី​លី​ពី​ន​"​។ បុរស​រូបនេះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ 

​ប្រជាជន​ហ្វ៊ី​លី​ពី​ន​ចំនួន ៨០ ភាគរយ​ក្នុងចំណោម ១០០ លាន​នាក់​គឺ​គោរព​ប្រ​ណិ​បត​ន៍​សាសនា​កាតូលិក ប៉ុន្តែ​ពួកគេ​នៅតែមាន​អ​បិ​យ​ជំនឿ​ថា​ការធ្វើ​ឲ្យ​មាន​សម្លេង​ថ្លង់​អំឡុង​បុណ្យ​ឆ្នាំ​សកល​គឺអាច​បណ្តេញ​សំណាងអាក្រក់​ចេញ​បាន​។ 

​ក្រសួង​បាន​បញ្ជាក់ថា មនុស្ស​សរុប​ចំនួន ៣៨០ នាក់​បាន​រងរបួស​ដោ​យ​សារ​ផ្ទុះ​ផាវ និង ៤ នាក់​ទៀត​របួស​ដោយសា​រ​គ្រាប់កាំភ្លើង​។ 

​រៀងរាល់​ពិធី​ឆ្លង​ឆ្នាំ​ដ៏​អធិកអធម ប្រជាជន​ហ្វ៊ី​លី​ពី​ន​តែង​នាំគ្នា​ដុត​ផាវ និង​បាញ់កាំភ្លើង​ស្រោច​ពេញ​មេឃ​ដើម្បី​អបអរ​រដូវ​បុណ្យ​នា​ចុងខែ​ធ្នូ​៕

adverise with khmeread
ប្រភព៖ msn

មតិយោបល់