adverise with khmeread 2 8

និយាយថា​លា​ហើយ​ក្អក​ស្លេស​ចង់​ជ្រុះ​សួត ជាមួយ​របស់​ធម្មជាតិ​មួយឈុត​នេះ​

    ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ការព្យាបាល​ក្អក​ស្លេស​ចង់​ជ្រុះ​សួត​ដ៏​ស័ក្តិ​សិទ្ធ​។ វា​គឺជា​របស់​ធម្មជាតិ​ទាំងអស់ ហើយ​សុវត្ថិភាព​ទាំង​ចំពោះ​ក្មេង​និង​មនុស្សពេញវ័យ​។ ធាតុ​សំខាន់បំផុត​សម្រាប់​វិធីសាស្ត្រ​នេះ​គឺ​ការ៉ុត​។ ការ៉ុត​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​មនុស្ស​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

​    ​តើ​ការ៉ុត​ផ្ដល់​អ្វីខ្លះ​ដល់​អ្នក​?
​    ​- ការ៉ុត​ផ្ដល់​អ្នក​អត្ថប្រយោជន៍​ដូចជា ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ជំរុញ​សុខភាព​សរសៃឈាម​បេះដូង​ឱ្យ​ប្រសើរឡើង​
​    ​- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- បង្ការ​ជំងឺមហារីក​
​    ​- ស្បែក​ស្អាត​និង​កាត់បន្ថយ​មុន​
​    ​- បន្សាប​ជាតិពុល​
​    ​- មាន​សារធាតុ​កាល់ស្យូម​ជួយ​ដល់​ការរំលាយ​អាហារ​
​    ​- និង មាន​សារធាតុចិញ្ចឹម​ល្អ​សម្រាប់​ស្បែក​។​

​    ​* របៀប​ធ្វើ​ថ្នាំ​ក្អក​ស្លេស​
​    ​- ការ៉ុត​កន្លះ​គីឡូ​
​    ​- ទឹក​ខ្លះៗ​
​    ​- ទឹកឃ្មុំ ៣-៤ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​- ចិត​សំបក​ការ៉ុត​ចេញ និង​ដាំ​វា​ឱ្យ​សាច់​ទន់​។ ស្រង់​យក​សាច់​ការ៉ុត និង​ទុក​ទឹក​វា​ដែល​ដាំ​រួច​នោះ​នៅ​ដដែល​។​
​    ​- ដាក់​ទឹកឃ្មុំ​ចូលក្នុង​ទឹ​ការ៉ុត​នោះ ហើយ​សាច់​ការ៉ុត​យកទៅ​កិន​ឱ្យ​ម៉ដ្ឋ​ដាក់ចូល​ក្នុង​ទឹក​ការ៉ុត​អំបាញ់មិញ​។​
​    ​- ទុក​វា​នៅ​កន្លែង​ត្រជាក់​

​    ​ទទួលទាន​វា ៣-៤ ស្លាបព្រា​បាយ ហើយ​បន្ទាប់មក ១ ថ្ងៃ​ទៅ ២ ថ្ងៃ​អ្នកនឹង​ឃើញថា​ក្អក​ស្លេស​ធូរស្បើយ​ជាមិនខាន​។ ទឹក​នេះ​នឹង​លុបបំបាត់​ស្លេស​ចេញពី​សួត និង​បំបាត់​ក្អក​យ៉ាង​ឆាប់​បំផុត​៕

adverise with khmeread
ប្រភព៖ myhealthylife365

អ្នកនឹងចូលចិត្ត

មតិយោបល់