adverise with khmeread Face 555 gtm

របៀប​បិទ​រន្ធ​ញើស​ធំៗ​ដោយ​ប្រើ​គ្រឿង​រូបមន្ត​គ្រឿងផ្សំ​តម្លៃថោក​បំផុត​

    ​វា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​មាន​រន្ធ​ញើស​ធំៗ ហើយ​ធម្មតា​ករណីនេះ​កើត​លើ​មនុស្ស​ដែលមាន​ស្បែក​សម្បូរ​ខ្លាញ់​។​

​    ​សព្វថ្ងៃ​មាន​ហាង​ជាច្រើន​លក់​ផលិតផល​បន្តឹង​ស្បែ​កមុខ និង​កាត់បន្ថយ​រន្ធ​ញើស​ធំៗ​។ ហើយ​មនុស្ស​ជាច្រើន​ក៏​មិនដឹងថា​ផលិតផល​ទាំងនោះ​ត្រូវ​នឹង​ស្បែ​កមុខ ឬក៏​ពេល​ប្រើ​ហើយ​មានប្រតិកម្ម​ឬ​អត់​ដែរ​។ យ៉ាងណាមិញ​ឈប់​បារម្ភ បើ​អ្នក​មិនដឹង​ច្បាស់​ពី​ផលិតផល​ទាំងនោះ ថា​គ្មាន​ផលប៉ះពាល់​ឬ​អត់​នោះ សូម​ប្រើ​តាម​វិធី​ធម្មជាតិ​ខាងក្រោម​នេះ ងាយស្រួល​រក​និង​មិន​បារម្ភ​រឿង​ប្រតិកម្ម​ស្បែក​។​

​    ​* វិធី​ទី ១៖ ទឹក និង​ម្សៅ​មេនំ​បុ័ង (Baking Soda)
​    ​លាយ​ម្សៅ​មេនំ​បុ័ង ២ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ពីរ​ស្លាបព្រា​បាយ កូរ​ឱ្យ​សព្វ​ពាស​លើ​ផ្ទៃមុខ​ទុកចោល​ឱ្យ​ស្ងួត​ប្រហែល ១៥ នាទី សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​។​

​    ​* វិធី​ទី ២៖ ស៊ុត​ស និង​ទឹក​ក្រូចឆ្មា ឬ​ក្រូច​ភ្លា​
​    ​លាយ​ស៊ុត​ស ២ គ្រាប់ ជាមួយនឹង​ទឹកក្រូច​ឆ្មា ឬ​ក្រូច​ភ្លា ៣-៤ ដំណក់ កូរ​ឱ្យ​សព្វ​ពាស​លើ​មុខ​ទុកចោល​រហូតដល់​ស្ងួត សឹម​លាងមុខ​ចេញ​ជាមួយនឹង​ទឹក​ត្រជាក់​។ 

​    ​* វិធី​ទី ៣ ប៉េងប៉ោះ​ជាមួយនឹង​ទឹកក្រូច​ខ្វេច​
​    ​លាយ​ប៉េងប៉ោះ (​យក​ទុំ​) លាយ​ជាមួយនឹង​ទឹកក្រូច​ខ្វេច ៣-៤ ដំណក់​។ យក​សំឡី​ជ្រលក់​លាប​លើ​ផ្ទៃមុខ ទុកចោល​១៥ នាទី​សឹម​លាងមុខ​ជាមួយនឹង​ទឹក​ធម្មតា​៕

adverise with khmeread
ប្រភព៖ greentreemedic

អ្នកនឹងចូលចិត្ត

មតិយោបល់