adverise with khmeread 1

អ្នក​ប្រហែលជា​លែង​បានឃើញ​ប៊ូ​អ៊ីង 747 ទៀតហើយ​!

    ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing Co អាច​បញ្ចប់​ការផលិត​យន្តហោះ​និមិត្តរូប​ប្រភេទ 747 របស់ខ្លួន ព្រោះ​ក្រុមហ៊ុន​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​មួយ​នេះ​ធ្លាក់ចុះ​កុ​ម្ម៉ុ​ង​ទិញ​និង​សម្ពាធ​លើ​ការ​ប្រជែង​តម្លៃ​។ 

​    ​ក្រុមហ៊ុន Boeing បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា "​ប្រសិនបើ​យើង​មិនអាច​ទទួលបាន​ការបញ្ជា​ទិញ ឬ​គ្មាន​ទីផ្សារ​គ្រប់គ្រាន់​ហើយ​ហានិភ័យ​មិនអាច​ថយចុះ​បាន​នោះ យើង​អាច​នឹង​កត់ត្រា​ការខាតបង់​បន្ថែមទៀត ដូច្នេះ​វា​ជា​រឿង​សម​ហេតុផល​ណាស់​ដែល​យើង​អាច​សម្រេចចិត្ត​ឈប់​ផលិត 747"​។​

​    ​Boeing ក៏បាន​និយាយ​ដែរ​ថា ខ្លួន​បាន​លុបចោល​គម្រោង​បង្កើន​ការផលិត​យន្តហោះ​ប្រភេទ 747 ទៅ​ចំនួន ១ គ្រឿងក្នុង​មួយខែ​ចាប់​ឆ្នាំ ២០១៩ ហើយ​បាន​ជាប់គាំង​ជាមួយ​ផែនការ​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​អត្រា​ផលិតកម្ម​នៅ​ខែកញ្ញា​។​

​    ​អត្រា​ផលិត​យន្តហោះ​ប្រភេទ 747 ដែល​ធ្លាប់មាន ១,៥ គ្រឿងក្នុង​មួយខែ​កាលពី​ខែមិថុនា ឆ្នាំ ២០១៥ បាន​ធ្លា​ក់មក​ត្រឹម ១ គ្រឿងក្នុង​មួយខែ​ក្នុង​ខែ​នេះ​៕

adverise with khmeread
ប្រភព៖ reuters

មតិយោបល់