1

ស្ត្រី​គួរ​យល់ដឹង​អំពី​របៀប​ប្រើប្រាស់​អាវទ្រ​នា​ប់​ឱ្យបាន​ត្រឹមត្រូវ​!

    ​តើ​អ្នកបោក​អាវទ្រនាប់​ចុងក្រោយ​បំផុត​នៅពេលណា​? អ្នក​ប្រហែល​មិនបាន​បោកគក់​វា​ឱ្យ​ស្អាត​ត្រឹមត្រូវ​នោះទេ​។ ហើយ​អ្នក​ប្រហែលជា​ពាក់អាវ​ទ្រនាប់​ខុស​ទំហំ​ទៀតផង​។ ហើយ​ខាងក្រោម​នេះ​គឺជា​រឿង ៨ យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​។​

​    ​១. អ្នក​ប្រហែលជា​មិនបាន​បោក​វា​គ្រប់គ្រាន់​ទេ​
​    ​អាវទ្រនាប់​គួរតែ​ត្រូវ​បោក​រៀងរាល់​បី​ម្ដង​។​

​    ​២. អ្នក​ប្រហែលជា​បោក​វា​មិនបាន​ត្រឹមត្រូវ​ទេ​
​    ​មិនគួរ​ដាក់​អាវ​ត្រ​នា​ប់​បោក​ក្នុង​ម៉ាស៊ីន​ទេ គួរ​យកមក​បោក​នឹង​ដៃ​។​

​    ​៣. អ្នក​ត្រូវ​វាស់​ទំហំ​រាល់ ៨ ខែម្ដង​
​    ​រាងកាយ​របស់​អ្នក​អាចមាន​ការផ្លាស់ប្ដូរ ដូច​ជាមាន​ផ្ទៃពោះ ស្រក​ទម្ងន់ ឡើង​ទម្ងន់​ជាដើម​។ នេះ​ជា​មូលហេតុ​អ្នក​គួរ​វាស់​ដើមទ្រូង​រាល់ ៦ ទៅ ៨​ខែម្ដង​។​

​    ​៤. បន្ធូរ​ខ្សែ​អាវ​ត្រ​នា​ប់​កុំឱ្យ​តឹង​ពេក​។​

​    ​៥. អាវទ្រនាប់​គួរតែមាន​ផាសុកភាព ហើយ​ខ្សែ​របស់​វា​មិនគួរ​ជាប់​នឹង​ស្មា​ទេ​
​    ​មិន​ថា​អាវ​អ្នកមាន​សុដន់​ទំហំ​បែបណា​ទេ ខ្សែ​ស្មា​របស់​វា​មិនគួរ​ជាប់​នឹង​ស្មា​ទេ ព្រោះ​វា​ធ្វើឱ្យ​ឈឺ​ស្មា​បាន​។​

​    ​៦. គួរ​កុំ​គេង​ពាក់អាវ​ទ្រនាប់​។ 

​    ​៧. កុំ​បារម្ភ​រឿង​សុដន់​ធំ​តូច​មិន​ស្មើគ្នា​
​    ​សុដន់​មួយ​ចំហៀង​គឺ​តែងតែ​ធំ​ជាង​ម្ខាង​ទៀត​។ អ្នក​មិនគួរ​ព្រួយបារម្ភ​ទេ ប្រសិនបើ​ម្ខាង​តូច​ជាង​ម្ខាង​ទៀត​នោះ​។ 

​    ​៨. អ្នក​ប្រហែលជា​មិនបាន​ពាក់អាវ​ទ្រនាប់​អស់​នៅក្នុង​ទូ​របស់​អ្នក​ទេ​
​    ​ស្ត្រី​ភាគច្រើន​ពាក់អាវ​ទ្រនាប់​តែ ២ ក្នុងចំណោម ១០ ប៉ុណ្ណោះ​ក្នុង​ទូ​អាវ​របស់​ពួកគេ​។ អ្នក​គួរតែ​ពាក់​វា​យ៉ាងហោចណាស់ ៧ ដែរ​ក្នុងចំណោម​អាវទ្រនាប់ ១០៕

ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់