adverise with khmeread 1 copy

សេដ្ឋីនី Paris Hilton ខ្លាច​ពួក ISIS សម្លាប់​នៅ​ថ្ងៃ​ណាមួយ​

    ​អ្នកជំនួញ​អាមេរិក Paris Hilton បាន​អះអាងថា នាង​គឺជា​គោលដៅ​មួយរូប​ដែល​ពួក​ភេរវកម្ម ISIS ប៉ុនប៉ង​សម្លាប់​។​

​    ​តារា​បង្ហាញ​ម៉ូត​និង​ជា​តារា​សម្តែង​វ័យ ៣៥ រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ Diario de Ibiza ទាក់ទង​អំពី​ថា​តើ​នាង​មាន​សុវត្ថិភាព​ឬ​យ៉ាងណា​នៅពេល​ធ្វើដំណើរ យ៉ាង​ដូច្នេះ​ថា "​អ្វីដែល​កំពុង​កើតឡើង​នេះ​គឺ​ពិតជា​អាក្រក់​។ ការវាយប្រហារ​នៅ​ទីក្រុង Nice និង​នៅ​ប្រទេស​អាល្លឺម៉ង់​ពិតជា​គួរឱ្យខ្លាច​។ វា​ពិតជា​ធ្វើឱ្យ​ខ្ញុំ​ខ្ពើមរអើម​នឹង​ទង្វើ​នេះ​និង​ព្រួយបារម្ភ​ជាខ្លាំង​។  ខ្ញុំ​ឧស្សាហ៍​ធ្វើដំណើរ ដូច្នេះ​ខ្ញុំ​ភ័យខ្លាច​នៅពេល​គិត​អំពី​រឿង​ទាំងនេះ​"​។​

​    ​នាង​បាន​បន្តថា "​ខ្ញុំ​ធ្វើដំណើរ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ជា​ញឹកញាប់​ហើយ​ខ្ញុំ​ជា​មនុស្ស​ល្បី​ដែល​អាចជា​គោលដៅ​វាយប្រហារ ហើយ​រឿងនេះ​ជួនកាល​ធ្វើឱ្យ​ខ្ញុំ​ខ្លាច​ខ្លាំងណាស់​។ ប៉ុន្តែ​ខ្ញុំ​ក៏​ជា​មនុស្ស​មាន​សរី​ភាព​ដែល​ព្យាយាម​មិន​ខ្លាច​អ្វីៗ​ទាំងអស់​។ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ប្រាកដថា ខ្ញុំ​តែងតែ​ប្រយ័ត្ន​ជានិច្ច​។ ខ្ញុំ​តែងតែ​ទៅផ្ទះ​ម្នាក់ឯង​ដោយ​គ្មាន​សន្តិសុខ​ការពារ​។ តារា​ជាច្រើន​មាន​អង្គរក្ស ១០ នាក់ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​និង​ធ្វើ​ធម្មតាៗ ព្រោះ​ខ្ញុំ​ចង់​ដូច​មនុស្ស​រាល់គ្នា​។ ខ្ញុំ​នឹងមិន​ចុះចាញ់​អ្វីៗ​គ្រប់យ៉ាង​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់