adverise with khmeread Samsung 100648260 large

ញាក់សាច់​! Samsung ផលិត​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ទំហំ 15TB ប្រភេទ SSD តម្លៃ​វិញ​ថ្លៃ​ជាង​ឡាន​មួយគ្រឿង​ទៅទៀត​

    ​ក្រុមហ៊ុន Samsung ដែល​ឈានមុខ​គេ​លើ​ពិភពលោក​បានចេញ​លក់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ 15.36 TB ហើយ​កាលពី​ខែមិថុនា ហើយ​វា​មានតម្លៃ​ជិត ១ ម៉ឺន​ដុល្លារ​ឯណោះ​។​

​    ​យ៉ាងហោចណាស់​នៅលើ​វេ​ប​សាយ​ក្រុមហ៊ុន​បានដាក់​លក់​វា​ក្នុងតម្លៃ​ទូទៅ ៩.៦៩០ ដុល្លារ​។ ឧបករណ៍​ផ្ទុក​ទិន្នន័យ PM1633a នេះ​មិនមែន​លក់​សម្រាប់​អ្នកលេង​ហ្គេម​ខ្នាត​មធ្យម ឬ​អ្នក​ដែល​ស្រឡាញ់​កុំព្យូទ័រ​ធម្មតា​ទេ​។ វា​ប្រើ​សម្រាប់​ការងារ​ធំៗ​ធ្ងន់ៗ ជាពិសេស​អ្នកលេង​ហ្គេម​អាជីព និង​សហគ្រាស​ធំៗ​។​

​    ​READ/WRITE មាន​ល្បឿន READ ២០០.០០០ ដង​ក្នុង​មួយ​វិនាទី និង​ល្បឿន WRITE មាន​៣២.០០០ ដង​ក្នុង​មួយ​វិនាទី ហើយ​ល្បឿន​ចម្លង​ឯកសារ​របស់​វា​គឺ ១.២០០ មេ​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​៕

adverise with khmeread
ប្រភព៖ PCWorld

អ្នកនឹងចូលចិត្ត

មតិយោបល់