adverise with khmeread 1

តារា​ហុងកុង Edison Chen ជេរ​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​ស្ទើរ​ដាច់​សាច់​ទាំង​ដុំ​នៅលើ​បណ្តាញ​សង្គម Weibo

    ​តារា​សម្តែង​ហុងកុង​លោក Edison Chen ដែល​ត្រូវបាន​គេ​ដឹង​ឮថា ជា​មនុស្ស​មិន​រួសរាយ បានធ្វើឱ្យ​ចំណាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែខ្លាំង​បន្ទាប់ពី​ប្រើពាក្យ​សម្តី​អាក្រក់ៗ​ទៅលើ​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​។​

​    ​នៅក្នុង Post មួយ​នៅលើ​បណ្តាញ​សង្គម Weibo លោក Edison Chen បាន​បាញ់​ពាក្យសម្តី​ធ្ងន់ៗ​ដាក់​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​កញ្ញា Chi-ling Lin ថា​នាង​ជា​ស្រី​ចង្រៃ​ហើយ​ថា​នាង​បាន​ក្លាយជា​តារា​មិនមែន​ដោយសារ​សមត្ថភាព​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​ការប្រើ​ល្បិច​។​

​    ​ទោះយ៉ាងណា Edison Chen បាន​លុបចោល Post នោះ​យ៉ាង​លឿន​ប៉ុន្តែ​បាន​បន្ថែម​សារ ថ្មី ចំនួន​ពីរ​ទៀត​ជា​ភាសា​ចិន​។​

​    ​នៅក្នុង​សារ​ទី​ពីរ Chen បានសរសេរថា "​ហេតុអ្វី​បានជា​ខ្ញុំ​ស្តីបន្ទោស​នាង​? នាង​ដឹងថា​ហេតុអ្វី​! ខ្ញុំ​បាន​ព្រមាន​នាង​ពីមុន​ហើយ​។ អ្នក​ទាំងអស់គ្នា​គួរតែ​សួរ​នាង​! អរគុណ​ចំពោះ​ការសហការ​របស់​អ្នក​។ អ្នក​ប្រហែលជា​និយាយថា ខ្ញុំ​ខុស ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា នាង​ខុស​ច្រើនជាង​"​។​

​    ​ក្នុង​សារ​ទី​បី គាត់​បានសរសេរថា "​នៅ​ចុងបញ្ចប់​នេះ រាល់​ការពិត​ទាំង​ប៉ុន្មាន​នឹង​ត្រូវបាន​លាតត្រដាង​ដោយ​ខ្លួនឯង​"​។​

​    ​សារ​ទាំងនេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា លោក Edison Chen បានប្រកាស​សង្គ្រាម​ជាមួយ​កញ្ញា Chi-ling Lin​។​

​    ​បន្ទាប់ពី​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​បែបនេះ ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បានឱ្យដឹងថា Chi-ling Lin ប្រហែល​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​កញ្ញា Qin Shupei ដែលមាន​ពាក្យ​ចចាមអារ៉ាម​ថា បាន​ណាត់​ជាមួយ Edison Chen​។​

​    ​ខ្លះទៀត​និយាយថា រឿងនេះ​ប្រហែល​មកពី​បញ្ហា​ជំនួញ ហើយ​ខ្លះទៀត​ក៏បាន​លើកឡើងថា នោះ​គឺ​ប្រហែល​មកពី Lin បដិសេធ​ស្នេហ៍​របស់ Edison Chen​។​

​    ​ទោះយ៉ាងណា ជំនួយការ​របស់​កញ្ញា Chi-ling Lin បាន​និយាយថា នាង​មិន​ប្រាកដថា​តើ​ហេតុអ្វី​បាន​ជាង Chen ខឹង​នាង​បែបនេះហើយ​តាម​ដឹង Lin ក៏​មិន​ស្គាល់ Chen ច្បាស់​ដែរ​។​

​    ​យ៉ាងណាក្តី លោក Edison Chen នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ជំនួយការ Chi-ling Lin នៅឡើយ​ទេ​៕

 

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់