adverise with khmeread 1

ឃាត់បុរសម្នាក់ពីបទប្រើហិង្សាយកជញ្ជីងថ្លឹងទឹកកកវាយរយះក្បាល២នាក់

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន​ក្នុង ករណី​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា (​បង្ក​របួសស្នាម​) កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ប្រហែល​១២​និង​១៥​នាទី ត្រង់ចំណុច​ផ្សា​របឹង​តា​ម៉ា​ត ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សំបួរ  សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
   ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​យិន ប៉ាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
    ចំណែក​ជនរងគ្រោះ​ទី​១-​ឈ្មោះ ឈិន បូរ៉ា​ល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​ធ្វើ​អនាម័យ​ក្នុង​ផ្សារ ស្នាក់នៅ​ផ្ទះជួល​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង ជនរងគ្រោះ​ទី​-២​ឈ្មោះ លឿង យិន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ  ។​
    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១២​និង​១៥នាទី ​រំលង​អា​ធ្រា​ត្រ  ជនរងគ្រោះ​ឈ្មោះ ឈិន បូរ៉ា​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​មិត្តភក្តិ​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ដា ភេទ​ប្រុស ទី​២-​ឈ្មោះ បុល ភេទ​ប្រុស និង​ទី​៣-​ឈ្មោះ វណ្ណា ភេទ​ប្រុស បាននាំគ្នា​អង្គុយ​ផឹកស៊ី​នៅមុខ​ផ្សា​របឹង​តា​ម៉ា​ត​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ ដង្កោ  ។​
    ពេលនោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ យិន ប៉ាង បាន​ដើរ​ចូលមក​កន្លែង​ជនរងគ្រោះ​ផឹកស៊ី ។​ឃើញ​ដូចនេះ​ជនរងគ្រោះ​ក៏បាន​ហៅ ជនសង្ស័យ ចូល​ផឹកស៊ី​ជាមួយ ។​ពេល​ផឹក​ប៊ីយែរ​អស់​ម្នាក់​ពីរ​កំប៉ុង​ជនសង្ស័យ បាន​ឡើង​រាំ​ចាក់ធុងបាស់​ចំនួន​៣​បទ​ក៏​ចូល​អង្គុយ​ផឹកស៊ី​វិញ ។​
    បន្ទាប់មក​ជនសង្ស័យ​ក៏បាន​បោក​កំប៉ុង​ស្រា​បៀរ នៅ​កន្លែង​ផឹកស៊ី​ប្រាវ​។​ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ឈិន បូរ៉ា​ល បាន​សួរ​ទៅ​ជន​សង្ស័យថា "​ថី​បានជា​ឯង​គប់​កំប៉ុង​ស្រា​បៀរ​អញ្ចឹង​? "​។​ស្រាប់តែ​ជនសង្ស័យ​ឆ្លើយថា "​អញចង់​ធ្វើ​អញ្ចឹង​" ហើយក៏​ទាស់សម្តី​គ្នា​រួច​ជនសង្ស័យ​ក៏បាន​ទះកំផ្លៀង ជនរងគ្រោះ​មួយ​ដៃ ហើយក៏​ប្រតាយប្រតប់​គ្នា​ផ្អើល​ឈុ​ល​។​
    ពេលនោះ​ជនសង្ស័យ​ក៏បាន​យក​ជញ្ជីង​ថ្លឹង​ទឹកកក​វាយ​ក្បាល​ជន​រង គ្រោះ​ត្រូវ​ថ្ងាស់​បែក​ហូរឈាម  ហើយ​ជនរងគ្រោះ​ឈ្មោះ លឿង យិន ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ ដែល​កំពុងតែ​ផឹកស៊ី​នៅក្នុង​ផ្សា​របឹង​តា​ម៉ា​ត​បានឮ​សូរ​ថា​មាន​មនុស្ស​វាយ​គ្នា​ក៏​ចេញមក​មើលឃើញ​ជនសង្ស័យ​វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ឈិន បូរ៉ា​ល ក៏​ចូលទៅ​ជួយ​ឃាត់​បំបែក​គ្នា ។​
    ក្រោយមក ស្រាប់តែ​ជនសង្ស័យ​បាន​ទៅរក រឿង​ជនរងគ្រោះ​ស្ត្រី​ឈ្មោះ លឿង យិន ដែលជា​អ្នក​ជួយ​ឃាត់ ដោយ​មិនបាន​សួរនាំ​អ្វី​ទេ​គឺ​បាន​យក​ចង្អើរ​អាំង​សាច់ និង​កៅអី​ជ័រ​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ លឿង យិន បណ្តាល​ឲ្យ​ត្រូវ​ដៃ​ខាងឆ្វេង​ដាច់​ហូរឈាម និង​ត្រូវ​ដោះ ខាងឆ្វេង​រយៈ​ហូរឈាម ។​
    ពេលនោះ​កម្លាំង​ប៉ូលិស​ដែល​នៅ​គោលដៅ​ផ្សា​របឹង​តា​ម៉ា​ត​បាន​ជួយ អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​តាម​នីតិវិធី​ច្បាប់ ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ ជនសង្ស័យ​នៅ​ប៉ុស្តិ៍​ដង្កោ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។​

adverise with khmeread

មតិយោបល់