adverise with khmeread Brooklyn beckham and chloe grace moretz

Sweet ដូច​ក្នុង​កុន​! កូន Beckham សារភាព​ស្នេហ៍​ដោយ​ប្រើពាក្យ​ពេញ​គួរឱ្យ​ព្រឺ​សម្បុរ​ក្នុង​វីដេអូ​មួយ​

​    ​Brooklyn Beckham និង​នាង Chloe Moretz បានបញ្ជាក់​ឱ្យ​គ្រប់គ្នា​ដឹងឮ​ហើយ​ថា ពួកគេ​ទាំងពីរ​គឺជា​តារា​គូស្នេហ៍​គួរឱ្យ​ស្រឡាញ់​បំផុត​នៅ​អង់គ្លេស​។​

​    ​គូសង្សារ​រីករាយ​មួយ​នេះ​បានធ្វើឱ្យ​យើង​មានបំណង​ធ្វើ​ដូច​ពួកគេ​ដែរ ចាប់តាំងពី​ពួកគេ​បាននាំគ្នា​ទៅ​ដើរលេង​នៅក្នុង​ទីក្រុង​ញូវយ៉ក​កន្លងទៅ​ថ្មីៗ​នេះ​។​

​    ​ចុងក្រោយ​នេះ តារា​មួយគូ​នេះ​បាន​ចែករំលែក​វីដេអូ​នៅលើ​បណ្ដាញ​សង្គម Instagram ដ៏​គួរឱ្យ​ស្រឡាញ់​របស់​ពួកគេ​។​

​    ​Brooklyn បាន​សារភាព​ស្នេហ៍​ទៅ​នាង Chloe លើ​វីដេអូ​នោះ​ថា "​ពិតជា​ស្រឡាញ់​អូន​ណាស់​"​។​

​    ​ការបង្ហាញ​ក្ដី​ស្នេហ៍​របស់​ពួកគេ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី Brooklyn ចែករំលែក​វីដេអូ​ស​ខ្មៅ​របស់​ពួកគេ​នៅក្នុង​រថយន្ត​មួយ​ជាមួយនឹង​ចំណងជើង​វីដេអូ​នោះ​ថា "​បង​នឹង​រក្សា​ស្នេហា​ជាមួយ​អូន​ជា​រៀងរហូត​..."៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់