adverise with khmeread 1 %281%29

ក្មេងស្ទាវ​២​ក្រុម​មើល​បាល់ទាត់​មិត្តភាព​អន្តរជាតិ​កម្ពុជា សិង្ហ​បុរី ឌឺដង​រហូត​ដេញ​កាប់​គ្នា​របួសធ្ងន់​ស្រាល​៣​នាក់ និងឃាត់ខ្លួន​បាន​៤​នាក់​

    ភ្នំពេញ ៖ ទំនាស់​រវាង​អ្នកគាំទ្រ​បាល់​ទាល់ ទំនងជា​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បង្ក​ជា​អំពើហិង្សា​យក​ដាវ​ដេញ​កាប់​គ្នា បណ្តាលឱ្យរបួសធ្ងន់​ស្រាល​៣​នាក់​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ក្មេង​ស្ទា​យ​ចិត្តខ្លាំង អា​វុ​ហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន​៣​នាក់​ភ្លាមៗ។

    ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិខ​ណៈ​កំពុង​ប្រកួត​កីឡាបាល់ទាត់ មិត្តភាព​អន្តរជាតិ​កម្ពុជា សិង្ហ​បុរី ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។ 

    បើតាម​ប្រភព​ពត៌មាន​ពី​កម្លាំង​អាវុធហត្ថ​បានឱ្យដឹងថា ខ​ណៈ​កំពុង​ប្រកួត​បាល់ទាត់​ជា​លក្ខ​ណៈមិត្តភាព​អន្តរជាតិ រវាង​ក្រុម​កម្ពុជា និងសិង្ហ​បុរី ទើបតែ​ចាប់ផ្តើមបាន​ប្រមាណ​នាទី ស្រាប់តែ​ក្មេងស្ទាវ​២​ក្រុម ដែលជា​អ្នកគាំទ្រ​ទំនងជា​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក រហូត​បង្ក​ជា​ទំ​នាស់​ក៏បានឈានដល់​ដេញ​វាយ និង​យក​ដាវ​កាប់​គ្នា បណ្តាលឱ្យ​យុវជន​២​នាក់ និង​នារី សរុប​៣​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ភ្លាមៗ​នោះដែរ​កម្លាំង​អាវុធហត្ថដែល​នៅ​ទីនោះ បាន​ឃាត់ខ្លួន​បាន​ជនបង្ក​៤​នាក់​ផងដែរ។ 

    ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ជនបង្ក​ដែល​ឃាត់ខ្លួន​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន និង​បញ្ចូលទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់