adverise with khmeread 7 29 2016 7 43 07 am

រថយន្ត​កាមរី​ឆ្លាម​បើក​បុក​រថយន្ត​ CRV ​បណ្តាល​ឱ្យរង​ការខូចខាត​យ៉ាង​ដំ​ណំ

​    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​ម្នាក់​បាន​បើករថយន្ត​កាមរី​ឆ្លាម​មួយគរឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត ​CRV ​ពីក្រោយ​ខ​ណៈធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្តាលឱ្យ​រង​កា​ខូចខាត​យ៉ាង​ដំ​ណុំ តែ​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ទួល​សុភា​ឃួន ហៅ​វត្ត​វិហា​ឃួន តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

​    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ម៉ាក ​CRV ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AA 6583 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើ​ណើ​រ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ស៊ីញ៉ូ​បំរុង​បត់​មក​ឆ្វេង​ដៃ​ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2G 4122 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​បុក​រថយន្ត ​CRV ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​ទាំងសងខាង​យ៉ាង​ដំ​ណុំ​។ 

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ធ្វើការ​សម្របសម្រួល​ទើប​ភាគី​ទាំងសងខាង​ព្រមព្រៀងគ្នា​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង​៕

 

adverise with khmeread

មតិយោបល់