adverise with khmeread 7 29 2016 8 02 22 am

ទើប​ចេញពីក្លឹប​ត្រូវ​ក្រុមចោរ​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ MSX បានសម្រេច (មានវីដេអូ)

    ​ភ្នំពេញ ៖ ទីតាំង​ក្លឹប​យីហោ​( វ៉ា​វ ឌី​ស្កូ​ក្លឹប ) ត្រូវបាន​ម្ចាស់​ជួល ឱ្យដាក់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ មក​យាម​ប្រចាំការ​នៅ​ទីនោះ ហើយ​ខណៈពេល​ដែលមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ​MSX មួយគ្រឿង ទើប​ចេញពី​រាំលេង​កំសាន្ត​ក្នុង​ក្លឹប​ខាងលើ បាន​បន្តិច​គឺ​នៅមុខ​ក្លឹប​ក៏ត្រូវ​ក្រុមចោរ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ធ្វើ សកម្មភាព​បាញ់​២​គំរាម​គ្រាប់​ប្លន់​យក​ម៉ូតូ​ដោយ​សុវត្ថិភាព។

​    ហេតុការណ៍​បាញ់​ប្លន់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង​៣០​នាទី​យប់​ថ្ងៃទី២៨ កក្ក​ដា ឆ្នាំ២០១៦ នៅ​ចំណុច​មុខ វ៉ា​វ ឌី​ស្កូ​ក្លឹប តាម​បណ្តោយ​ផ្លូវជាតិ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

    ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ម៉ែន ពិ​សិទ្ធ អាយុ២៣​ឆ្នាំ ស្នាក់នៅ​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​សង្កែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល។ ​ចំណែក​ម៉ូតូ​ដែល​បាត់បង់ ម៉ាក MSX ពណ៌ ស ពាក់​ស្លាក​លេខ -8758 មិន​ចាំ​អក្សរ​ក្បាល​ស្លាក​លេខ​។​

​    តាម​ប្រភពពី ជនរងគ្រោះ​បាន​ប្រាប់ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ ពួកគេ​មាន​គ្នា​៣​នាក់ បាន​ចូលទៅ រាំលេង​កំសាន្ត​នៅក្នុង​ក្លឹប វ៉ា​វ ឌី​ស្កូ ក្លឹប លុះ​មកដល់​ម៉ោង​កើតហេតុ ពួកគេ​បានចេញ​មកវិញ​បំណង​ត្រលប់​ទៅផ្ទះ ដោយ​មិត្តភក្តិ​របស់គេ​២​នាក់​ទៀត​ឡើង​ជិះ​កង់​បី ទៅផ្ទះ​មុន ហើយ​រូបគេ​បាន​ជិះ​ម៉ូតូ​ចេញមក​តាម​ក្រោយ បាន​បន្តិច​ពោលគឺ​នៅមុខ​ក្លឹប ក៏មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក ស្មាស់​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ មក​ស្ទាក់ រួច​ដក​កាំភ្លើងខ្លី​មក​គំរាម ប្លន់​យក​ម៉ូតូ ជនរងគ្រោះ​បាន​បន្តថា រីឯ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដែល​ឈរ​យាម​នៅមុខ​ក្លឹប​វិញ ឃើញ​ដូច្នេះ បំ​រ៉ុង​ចេញមក​ជួយ តែ​ត្រូវ​ក្រុមចោរ រ៉េ​កាណុង​កាំភ្លើង​សំដៅ​រក​បាញ់ អាវុធហត្ថ ក៏បាន​នាំគ្នា​រត់​ពួន​រក​កន្លែង​សុវត្ថិភាព​រៀងខ្លួនៗ បន្ទាប់មក​ក្រុមចោរ​បាញ់​ឡើងលើ​២​គ្រាប់​រួច​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ចេញទៅ​បាត់ ទើបអាវុធហត្ថ រត់​យក​កាំភ្លើង​មក​បាញ់​បង្អើល​៣​គ្រាប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល បន្ទាប់មក​បាន​ហៅ​ជនរងគ្រោះ​សួរនាំ​ធ្វើ​កំណត់ហេតុ ដោយ​មិនបាន​ដេញតាម​នោះឡើយ។

​    ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​មូល​ដ្ឋា​ន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រក​ជនរងគ្រោះ​សួរនាំ​ និង​បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដើម្បី​កំណត់​មុខសញ្ញា។ ដោយឡែក​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ បាន​ខ្សឹបប្រាប់​មក​អ្នកយក​ពត៍​មានបាន​ដឹងថា កម្លាំង​អាវុធ​ខណ្ឌ​ពោធិ​សែន​ជ័​យភាគច្រើន មិនសូវ​ដែល​ឃើញ​ល្បាត​ការពារ​ក្នុង​មូល​ដ្ឋា​ន​នៅ​ពេលយប់​ព្រលប់​ទេ ពោលគឺ យក​ម៉ោង​មក​យាម​នៅតាម ក្លឹប បៀរហ្គាឌិន និង KTV ជាដើម នេះ​បើតាម​ប្រជា​ពលរ​ដ្ឋគាត់​ឃើញជាក់ស្តែង​៕

 

adverise with khmeread

មតិយោបល់