adverise with khmeread 592183 copy

វាសនា​មនុស្ស​មើលមិនឃើញ​! Adriano ពី​កីឡាករ​ល្បី​មកជា​ជើងកាង​ប្រដាប់អាវុធ​នៅ​រី​យ៉ូ​

    ​អតីត​តារាបាល់ទាត់​ដ៏​អស្ចារ្យ​របស់​ប្រេ​ស៊ី​ល Adriano ធ្លាប់ជា​តារាបាល់ទាត់​កំពូល​របស់​ពិភពលោក​ម្នាក់​កាលពី​ឆ្នាំ ២០០៤ ដល់ ២០០៦ ដែល​បានឈ្នះ​ស្បែកជើង​មាស​នៅក្នុង​ការប្រកួតប្រជែង​អន្តរជាតិ​ពីរលើក​សម្រាប់​ប្រទេស​របស់គាត់​។​

​    ​ប៉ុន្តែ​ម្ចាស់​ជើងឯក​ពាន​ទ្វីបអាមេរិក (​គាត់​មិនដែល​ឈ្នះ​ពាន​ពិភពលោក​ឡើយ​) បច្ចុប្បន្នកំពុង​ស្នាក់អាស្រ័យ​នៅ​តំបន់​អនាធិបតេយ្យ​មួយ​ក្នុង​ទីក្រុង​រី​យ៉ូ បន្ទាប់ពី​ការឡើង​ទម្ងន់ និង​ខ្ជះ​ខ្ចាយ​ទ្រព្យសម្បត្តិ​ចំនួន ១៨.០០០​ម៉ឺន​ផោន (២៣.៦៨៨​ដុល្លារ​) ក្នុង​មួយ​យប់​សម្រាប់​ចំណាយ​ទៅលើ​ស្រីពេស្យា​កាលី​ប​លើ​ម្នាក់​។​

​    ​យោងតាម​មេធាវី​សញ្ជាតិ​ប្រេ​ស៊ី​ល គាត់​បាន​ពឹងពាក់​ទៅលើ​ក្រុមបងធំ​ដ៏​គ្រោះថ្នាក់​មួយ​ដែល​គេ​ស្គាល់​ឈ្មោះថា​Red Command ដើម្បី​ការពារ​គាត់​ក្នុង​គោលបំណង​ដើម្បី​រស់នៅក្នុង​តំបន់​ក្រីក្រ​អនាធិបតេយ្យ​មួយ​នេះ​។​

​    ​ក្រុម​មួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ពួក​ទំនើង​ដ៏​រ៉ាំរ៉ៃ​របស់​ទីក្រុង​រី​យ៉ូ ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​ក្នុង​គោលបំណង​ដើម្បី​គ្របដណ្តប់​ការជួញដូរ​គ្រឿងញៀន​យ៉ាង​អ​ណា​ធិ​ប​ត្យេ​នៅក្នុង​ទីក្រុង​នេះ​។​

​    ​Adriano ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ទិញ​កាំភ្លើង​ម៉ាក AK47 ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព​គ្រួសារ​របស់គាត់​។​

​    ​អតីត​តារាបាល់ទាត់​ដ៏​ល្បីល្បាញ​ក្នុង​តំបន់​អឺរ៉ុប ដែល​ធ្លាប់​រកប្រាក់​កម្រៃ ៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​រូបនេះ ពេល​ថ្មី​នេះ​ក៏​ត្រូវបាន​គេ​ប្រទះឃើញ​កាន់​កាំភ្លើង​ផងដែរ និង បង្ហាញ​កាយវិការ​ជា​ជើងកាង​ប្រដាប់អាវុធ​ដ៏​សាហាវ​៕

ប្រភព៖ Daily Star

adverise with khmeread

មតិយោបល់