adverise with khmeread Chelsea training

១-០! Conte ថា​ខ្លួន​អាច​ជោគជ័យ​កន្លែង​ដែល Jose បរាជ័យ​

    ​លោក Antonio Conte បាន​សួរ​បែប​ឌឺដង​ថា ហេតុអ្វី​ក៏មាន​តារា​រះ​របស់​តោ​ខៀវ Chelsea តិចតួច​ម្ល៉េះ​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​ឈុត​ដំបូង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Jose Mourinho និង Guus Hiddink​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ ដែល​បាន​ដុះខាត់ Paul Pogba ឱ្យក្លាយ​ទៅជា​កីឡារ​កំពូល​នៅឯ Juventus រូបនេះ បច្ចុប្បន្នកំពុង​ស្ថិតនៅ​លើ​ដំណើរ​ទស្សនកិច្ច​ប្រកួត​ដណ្តើមពាន​មិត្តភាព​ក្នុង​សហរដ្ឋអាមេរិក​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​របស់ Chelsea ។​

​    ​គ្រូបង្វឹក​ស​ញ្ជា​ត់​អ៊ីតាលី​រូបនេះ​បាន​បង្ហាញថា​យុវជន​របស់​ក្លឹប​គឺ​ត្រៀម​បញ្ចេញ​ឱ្យមក​លេង​បន្ថែមទៀត​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ បន្ទាប់ពី​យុវជន​ថ្នាល​ទាបៗ​បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ​។​

​    ​Conte បាន​បញ្ជាក់ថា "​មាន​កីឡាករ​ច្រើនណាស់​ដែលមាន​អនាគត​នៅ Chelsea​។ ខ្ញុំ​មិនដឹងថា​ហេតុអ្វី​នៅក្នុង​រយៈពេល​កន្លងមក កីឡាករ​តិចតួច​បំផុត​បាន​លេង​ជាមួយ​ឈុត​ដំបូង​"​។​

​    ​លោក​និយាយថា លោក​នឹង​យក​កីឡាករ​ក្មេងៗ​បញ្ចូល​ក្នុង​ឈុត​ធំ​តាម​ដែល​អាចធ្វើ​ទៅបាន​តាម​គោលការណ៍​របស់​ក្លឹប​៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់