adverise with khmeread 13835821 266304327084021 1069944124 o

រថយន្ត​ពីរ​គ្រឿង​វ៉ា​ជែង​គ្នាដូចព្យុះ​ ជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់(មានវីដេអូ)

    ​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើក​លឿន​ដូច​ព្យុះ​ហើយ​វ៉ា​គ្នា​ចង់​ចាញ់ឈ្នះ​ បណ្ដាលឱ្យ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​ចេញពី​ផ្លូវ​ម្ខាង​ទៀត ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។ ដោយហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២​ និង៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៩ ​ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុច​មុខ​មន្ទីរពេទ្យ​និង​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​1986 ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ 

    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ពីរ​គ្រឿង​មាន​ម៉ាក​ហាយ​ឡែ​ន​ឌឺ​មិន​ចាំ​មាក​ និង​ស្លាក​លេខ​បើកបរ​តាមផ្លូវ​ខាងលើ​ទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹកទំនិញ​ទំងន់​10​តោន​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 8179 បើក​ស្រប​ទិស​គ្នា​។

    ​បើតាម​សាក្សី​ឃើញ​រថយន្ត​ទាំងពីរ​ខាងលើ​បាន​ជិះ​វ៉ា​គ្នា​យ៉ាង​សាហាវ​តាមផ្លូវ​ខាងលើ​លុះ​មកដល់​ចំនុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្វី​ណូ​ព​ណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1BL 9345 ​បើកបរ​ដោយ​បុរស​ម្នាក់​មានឈ្មោះ ហៀ​ង ទីង អាយុ​៣១​ឆ្នាំ បើក​ចេញពី​ផ្លួ​វ​១០១១ ​បំណង​ឆ្លងផ្លូវ​ តែត្រូវបាន​រថយន្ត​ដឹកទំនិញ​ដែល​បើក​វ៉ា​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​នោះ​មិន​ប្រ​យ័​ត្ន បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​ទើបតែ​ឆ្លង​ចេញពី​ផ្លូវ​ខាងលើ​ផុត​រួច​ទៅហើយនោះ​ បណ្ដាលឱ្យ​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ​ទាំ​ង​ស្រុង​។

    ចំនែកឯ​ម្ចាស់​ម៉ូតូ​វិញ​បាន​រងរបួស​បែក​មាត់​បាក់​ថ្កា​ម​និងរ​យះ​ដៃជើង​ហើយ​ភ្លាមៗ​នោះ​រថយន្ត​ដឹកទំនិញ​នោះ បាន​ជិះ​ទៅមុខ​ប្រមាណ​ជា៣០​មែត្រ​ទើប​រថយន្ត​ឈប់​ ហើយ​ម្ចាស់​រថយន្ត​ បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​បន្សល់ទុក​រថ​យន្ត​ចោល​ជិត​កន្លែងកើតហេតុ​តែ​ប៉ុ​ណ្ណោះ។ 

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សែន​សុខ​ខាងលើ ​ដើម្បី​ទទួល​ការសង្គ្រោះ​ចំនែកឯ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ធ្វើការ​វាស់ ដោយ​ខាង​រថយន្ត​បង្កព្រម​សង​ទៅ​ភាគី​ម៉ូតូ​ចំនួន​១​ពាន់​$ ដើម្បី​បញ្ចប់រឿង​៕​

 

adverise with khmeread

មតិយោបល់