តារាបាល់ទាត់របស់ក្រុម Atletico Madrid កីឡាករ Fernando Torres និង Saul Niguez បានធ្វើដំណើរកម្សាន្តនៅក្នុងសួនសត្វទីក្រុងមែលប៊ន មុនពេលការប្រកួតដណើ្តមពានមិត្តភាព International Champions Cup ដំបូងរបស់ពួកគេជាមួយ Tottenham។
តារាបាល់ទាត់ឆ្នើមរបស់ Atletico ដែលកំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីរូបនេះ ក្រោយពីក្លឹបព្រមបន្តកុងត្រាថ្មីដល់ខ្លួនរូបនេះ ត្រូវបានគេផ្តិតរូបជាប់កំពុងផ្តល់ចំណីឱ្យសត្វកង់គូរូនៅក្នុងទីក្រុងមែលប៊ន។
ក្រុមរបស់លោក Diego Simeone នឹងធ្វើការប្រកួតពាន ICC ដំបូងរបស់ពួកគេក្នុងជំនួបជាមួយ Tottenham នៅថ្ងៃសុក្រនេះ មុនពេលដែលកាលវិភាគប្រកួតជាមួយ Melbourne Victory នឹងឈានមកដល់ក្នុងថ្ងៃទី ៣១ ខាងមុខនេះ៕
