13866735 1021610897953825 908780881 n

ឃាត់ខ្លួនយុវជនញៀនថ្នាំ៤នាក់ ដោយរក្សាទុកសារធាតុញៀនខុសច្បាប់

    កណ្ដាល ៖ បង្ក្រាបករណីរក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​​ញៀន (​ម៉ា​ទឹកកក​) ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង២០ និង១០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ឃាត់ខ្លួនជនសង្ស័យ​មាន​០៤​នាក់៖ ទី១-​ឈ្មោះ លាស់ រុំ​សាន ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ,​ ទី២-​ឈ្មោះ តិច សៀក​តៃ ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ,​ ទី៣-​ឈ្មោះ ចិត្ត រាត្រី ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​, និងទី៤-​ឈ្មោះ អឿន សំអាន (​ភឿ​ក​) ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​កម្មករ​ឡាន។​ ​អ្នក​ទាំង​០៤​ខាងលើ​មាន​ទីលំនៅ​ភូមិ​ក្បាល​កោះ​លិច ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង​ ខេត្តកណ្ដាល។​

     វត្ថុតាង​ចាប់យករួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​សារធាតុ​ញៀន​០៤​កញ្ចប់​តូច, ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD.2046, ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល ០២​គ្រឿង និង​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

     ប៉ូលិសបានដឹងថា ​នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​នៅ​ចំណុចកើតហេតុ​ខាង​​លើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា​០២​នាក់ បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​គ្រឿងញៀន​០៤​កញ្ចប់​តូច សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​អ្នក​ទាំង​០២​រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    ប៉ូលិសបន្តថា ឈ្មោះ ចិត្ត រាត្រី បាន​សារភាពថា​ថ្នាំ​​ញៀន​០៤​កញ្ចប់ ​ដែល​ខ្លួន​ទិញ​មកពី​ភ្នំពេញ​នេះ​មានតម្លៃ ១០០.០០០​រៀល ដោយបាន​ចូល​លុយ​គ្នា​ជាមួយ​បក្សពួក​ដែលមាន​ឈ្មោះ សឿន រដ្ឋា, ឈ្មោះ សៀង, ឈ្មោះ លាស់ រុំ​សាន, ឈ្មោះ តិច សៀក​តៃ និង​ឈ្មោះ ចិត្ត រាត្រី ក្នុង​ម្នាក់​៣០.០០០​រៀល ចំពោះ​លុយ​ដែល​នៅសល់​ខ្លួន​បាន​ចំណាយ​ផ្សេងៗ​។​

​    ក្នុង​ថ្ងៃ​ដដែល វេលា​ម៉ោង ២១ និង៣៦​នាទី សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​បក្ខពួក​០២​នាក់​បន្ថែមទៀត​ដែលមាន​ឈ្មោះ លាស់ រុំ​សាន និង​ឈ្មោះ តិច សៀក​តៃ បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

មតិយោបល់