adverise with khmeread 1

រថយន្តបុកជាមួយម៉ូតូនៅផ្លូវជាតិលេខ៤ស្លាប់ម្នាក់របួសម្នាក់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​កើតឡើង​កាលពី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥ វេលា​ម៉ោង ៩​និង​៣០​នាទី​យប់​នៅ​ចំណុច​មុខ​ភូមិ អង្គស្នួល​ទី​១ ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្តាល​លើផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ ២៤-២៥​បណ្តាល​ឲ្យ​ស្លាប់បួនរបួសមួយនាក់។
    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1CA-6893 បើកបរ​ដោយ​ឈ្មោះ មឿ​ន មករា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ទីលំនៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ឌុប​មិត្ត​ភ័​ក្រ​ម្នាក់​មិន ស្គាល់ឈ្មោះ​មិនដឹង​ទីលំនៅ​មាន​កញ្ចក់​គ្មាន មួកសុវត្ថិភាព មុខរបរ​កម្មករ រោងចក្រ​ដែល​បើក ពី​លិចទៅ​ទិស​ខាង កើត​។​
    លុះដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​រថយន្ត​១​គ្រឿង​ម៉ាក​FUSO​ពណ៌​សព​ណ៌​ខៀវ ស្លាក​លេខ​ព្រៈ​ស៊ី​ហ​នុ​3A-2538​អ្នកបើកបរ​មិនដឹង​ឈ្មោះ​(​រត់គេចខ្លួន​បាត់​) ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​ម្នាក់ អ្នកជិះ​ពីក្រោយ​រងរបួស​ធ្ងន់​ខូចខាត​ម៉ូតូ​១​គ្រឿង និង​រថយន្ត​១​គ្រឿង​។​
     ក្រោយពេល​កើតហេតុ ជំនាញ​បាន​ចុះ​វាស់វែង យ​កម​ធ្យោ​យ​បាយ​ទាំងពី​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ។​ចំពោះ​សាកសព​បានប្រគល់​ជួន​ក្រុមគ្រួសារ​៕​

adverise with khmeread

មតិយោបល់