adverise with khmeread 328f56d0 5ebf 4c7b bd1a ff57ce7f1f9d

ឃាត់​នារី​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​តូច​

    កណ្តាល ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​រក្សាទុក​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ម៉ា​ទឹកកក នា​ថ្ងៃទី​២៨ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ និង​៤០​នាទី ល្ងាច​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គា ស្រី​លិ​ន ភេទ​ស្រី​ អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក​១- ថ្នាំ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ ញៀន ​(០២​កញ្ចប់​តូច​) ​ដោយ​ក្នុង​១​កញ្ចប់​លក់បាន​តម្លៃ​៤​ម៉ឺន​រៀល និង​២-​ទូរ​ស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​០១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ូ​លិស​ប៉ុស្តិ៍​រដ្ឋបាល​ដំណាក់​អំពិល សហការ​ជាមួយ​ផ្នែក​ជំនាញ​បានទទួល​ព័ត៌មាន​ពី​កម្លាំង​ផ្ដល់ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ទើប​កម្លាំង​ប៉ូលិស​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់ ​ហើយ​ត្រួតពិនិត្យ មុខសញ្ញា​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​តូច​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឆ្លើយថា​ចំពោះ​ថ្នាំញៀន​ទាំងនេះ​ប្តី​ខ្លួន​ឈ្មោះ ឌុ​ក បាន​ទិញ​មកពី​ខេត្តកំពង់ស្ពឺ ដើម្បី​យកមក​ចែកចាយ​បន្ត។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់