D65837d8 0445 45a6 b732 fcbc98762a9c

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្លែង​លិ​ខិ​តផ្ទេរសិទ្ធិ​កាន់កាប់​ដី​-ផ្ទះ​

    ភ្នំពេញ​ ៖ អាជ្ញាធរ​សង្កាត់​ចោមចៅ បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ប្រគល់​ទៅ​ឱ្យកម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង បន្ទាប់ពី​បាន​ក្លែង​ត្រា ​និង​ហត្ថលេខា​នៅលើ លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​-ផ្ទះ មួយច្បាប់​ហើយ​នៅពេល​យក​លិខិត​ខាងលើនេះ ទៅ​ដាក់បញ្ចាំ​អ្នកដទៃ​ប្រុង​យកលុយ​រាប់ ម៉ឺន​ដុល្លារ ក៏ត្រូវ​បាន​បែកការ​ដោយ ត្រូវបាន​អ្នកទទួល​បញ្ចាំ​មានការ​សង្ស័យ បាន​យក​លិខិត​មួយ​នេះ ទៅធ្វើ​ការសាកសួរ​ នឹងឱ្យអាជ្ញាធរ​ជួយ​ពិនិត្យ ទើប​ឃើញថា​ក្លែងក្លាយ។​

    បន្ទាប់មក​អាជ្ញាធរ​សង្កាត់​ចោមចៅ​បានធ្វើការ​ឃាត់ខ្លួន ប្រគល់ឱ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​តែម្ដង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​សាលាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ស្ត្រី​ដែល​ក្លែង​ឯកសារ​នោះ មានឈ្មោះ ធា សុមា​ឡា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

មតិយោបល់