adverise with khmeread Free gas promotion5 600x318

ប្រូ​ម៉ូ​សិន​ពិសេស​! អ្នក​ដែល​ហ៊ាន​ស្លៀក​ឈុត​ប៊ី​គី​នី និង​ស្បែកជើង​កែង​ជិះឡាន នឹង​បាន​ចាក់​សាំង Free! Free! នៅ​រុស្ស៊ី​

    ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង​ក្នុង​តំបន់ Oblast ប្រទេស​រុស្ស៊ី​បាន​ល្បី​លើ​ទំព័រមុខ​កាសែត​ក្នុង​សប្ដាហ៍​នេះ​សម្រាប់​ការរៀបចំ​ផ្សព្វផ្សាយ​មិនធម្មតា​មួយ គឺ ចាក់​សាំង​ពេញៗ​ឥតគិតថ្លៃ​ទៅ​នរណា​ដែល​បង្ហាញខ្លួន​ក្នុង​ឈុត​ក្នុង និង​ពាក់​ស្បែកជើង​កែង​។​

​    ​ការផ្សព្វផ្សាយ​ដ៏​ប៉ិនប្រសប់​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ២១ ខែកក្កដា ក្នុង​ភាគ​ខាង​និរតី​ទីក្រុង Samara និង​មាន​រយៈពេល​ត្រឹមតែ​បី​ម៉ោង​ប៉ុណ្ណោះ​។​

​    ​មនុស្ស​គ្រប់គ្នា​អាច​ស្វែងរក​សាំង Free ដោយ​គ្រាន់តែ​ស្លៀក​ឈុត​ប៊ី​គី​នី និង​ស្បែកជើង​កែង​។ ច្បាប់​ក្នុង​ការចាក់​សាំង Free គឺ​ងាយស្រួល​ណាស់ អ្នក​គ្រាន់តែ​ស្លៀកពាក់​ប៊ី​គី​នី​ឱ្យ​សមរម្យ ចាក់​សាំង​ខ្លួនឯង និង​ទៅមុខ​តុ​ដើម្បី​ប្រាប់​ចំនួន​សាំង និង​ប្រភេទ​ប្រេង​ទៅ​អ្នកធ្វើការ​នៅ​ស្ថានីយ៍​ជាការ​ស្រេច​៕

 

adverise with khmeread
ប្រភព៖ Odditycenter

អ្នកនឹងចូលចិត្ត

មតិយោបល់