adverise with khmeread 20160728 actor sm copy

Song Seung-heon ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែលថា​ខ្លួន​ចែកផ្លូវ​គ្នា​ជាមួយ​សៀវ​ឡុង​នី​

    ​កាលពី​ថ្ងៃ​ចន្ទ​ភ្នាក់ងារ​របស់​តារា​សម្ដែង​លោក Song Seung-heon បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម ដែលថា​លោក Song បែក​គ្នា​ជាមួយនឹង​តារា​សម្ដែង​ចិន​នាង Liu Yifei (​តួ សៀវ​ឡុង​នី​)​។​

​    ​យោងតាម​វេ​ប​សាយ SIna បានឱ្យដឹងថា ពាក្យ​ចចាមអារ៉ាម​នៃ​ការបែកបាក់​កើតឡើង​ពេញ​អ៊ី​ន​ធឺ​ណេ​ត ខណៈ​ក្រុម​អ្នក​អត្ថាធិប្បាយ​មួយចំនួន​តាម​អន​ឡាញ​និយាយថា "​ខ្ញុំ​គិតថា Song និង Liu គ្រាន់តែ​ធ្វើ​ពុត​ជា​ណាត់គ្នា​ក្នុង​កន្លែង​ដំបូង​ដើម្បី​ប្រយោជន៍​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់​ពួកគេ​ប៉ុណ្ណោះ​"​។​

​    ​ភ្នាក់ងារ​របស់លោក Song ឆ្លើយតប​ថា "​គ្មាន​ហេតុផល​សម្រាប់​លោក Song និង​នាង Liu បិទបាំង​ទំនាក់ទំនង​ក្លែងក្លាយ​របស់​ពួកគេ​ទេ​។ ពួកគេ​នៅតែ​បន្ត​ទាក់ទង​គ្នា​ទៅវិញទៅមក​ដដែល​"​។​

​    ​Song និង Liu បាន​ជួបគ្នា ខណៈដែល​ពួកគេ​សម្ដែង​ក្នុង​រឿង​ចិន "The Third Way Of Love"៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់