adverise with khmeread Untitled 1

ក្មេងស្រី​អាយុ ៧ ឆ្នាំ​ត្រូវ​ដំរី​ចោល​ដុំថ្ម​ត្រូវ​ក្បាល​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​ដ៏​កម្រ​នៅ​ម៉ា​រ៉ុ​ក​

    ​គ្រា​កម្សត់​មួយ​បាន​កើតឡើង​ចំពោះ​សិស្សស្រី​ម្នា​ក់នៅ​សួនសត្វ​មួយ​ក្នុងប្រទេស​ម៉ា​រ៉ុ​ក បន្ទាប់ពី​ក្បាល​របស់​នាង​ត្រូវបាន​មួយ​ដុំថ្ម​ដែល​ដំរី​គ្រវែង​ចោល​តាម​ប្រមោយ​របស់​វា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ កក្កដា​។​

​    ​ក្មេងស្រី​អាយុ ៧ ឆ្នាំ បាន​កំពុង​ថតរូប​ភាព​ខាងក្រៅ​ជាមួយ​គ្រួសារ​របស់​នាង នៅពេលដែល​សោដនា​កម្មនេះ​បានកើត​ឡើង​នៅ​សួនសត្វ​ម៉ា​រ៉ុ​ក​ក្នុង​ទីក្រុង​រ៉ា​បាត​។​

​    ​ដំរី​ញី​ឈ្មោះ Assia បាន​រើស​ដុំថ្ម​ធំ​នៅ​កន្លែង​របស់​វា ហើយ​គ្រវែង​ទៅលើ​មេឃ​ថ្លា​ក់មក​ត្រូវ​ក្បាល​របស់​ក្មេងស្រី​នោះ​។​

​    ​ក្មេងស្រី​នោះបាន​សន្លប់​ធំ និង​ស្លាប់​នៅពេល​ជិត​ទៅដល់​មន្ទីរពេទ្យ បន្ទាប់ពី​ទ្រាំ​នឹង​របួស​លែងរួច​។​

​    ​វីដេអូ​ត្រូវបាន​ថត​ដោយ​អ្នក​ឈរ​មើល​ម្នា​ក់នៅ​ទីនោះ​លើ​ទូរស័ព្ទដៃ​របស់គាត់ និង​ផុស​វា​នៅលើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​ក្មេងស្រី​នោះ​ដេក​លើដី និង​ចោមរោម​ដោយ​ក្រុមគ្រួសារ​និង​អ្នកធ្វើការ​នៅ​ទីនោះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់