adverise with khmeread 1

Paul Pogba ត្រៀម​ពិនិត្យ​សុខភាព​នៅ Manchester United ថ្ងៃ​សុក្រ​នេះ ក្រោយ​ព្រមព្រៀងគ្នា​លើ​តម្លៃ​ផ្ទេរ ១០០ លាន​ផោន​ជាមួយ Juventus

    ​Paul Pogba នឹង​ក្លាយទៅជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ម្តងទៀត បន្ទាប់ពី​ពួកគេយល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃជិត ១០០​លាន​ផោន (​ជាង​១៣១​លាន​ដុល្លារ​) ជាមួយ​សេះបង្កង់ Juventus កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​    ​វា​មានន័យថា​កីឡាករ​ដែល​បាន​វេច​បង្វិច​ចាកចេញ​ពី Old Trafford ទាំង​គ្មាន​តម្លៃ​ខ្លួន​កាលពី​ឆ្នាំ​២០១២ នឹង​វិល​ត្រឡប់មកវិញ​ក្នុងនាម​ជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​លើ​ទីផ្សា​រដូវក្តៅ​នេះ ដែល​នឹង​បំបែក​ឯក​ត្ត​កម្ម​ចាស់​ផ្ទេរ​មក​អង់គ្លេស ដោយ​ពីមុន​មាន​ខ្ពស់បំផុត​គឺ​ត្រឹម ៤០ លាន​ផោន​ប៉ុណ្ណោះ​។

​    ​កិច្ចព្រមព្រៀង​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​វ័យ ២៣​ឆ្នាំ​រូបនេះ​គឺ​ត្រូវបាន​គេ​រំពឹងថា​នឹង​រៀបចំ​ជា​ផ្លូវការ​នៅថ្ងៃនេះ បន្ទាប់ពី​ភ្នាក់ងារ​របស់ Pogba លោក Mino Raiola បានធ្វើ​ការចរចា​ជាមួយ​មន្ត្រី​ក្លឹប Juventus និង​មេធាវី​នៅក្នុង​ទីក្រុង​តួ​រី​ន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ក្នុងប្រទេស​អ៊ីតាលី​។ បិសាច​ក្រហម និង Juventus បាន​យល់ព្រម​បង់ប្រាក់​ឈ្នួល​ទៅឱ្យ Raiola ជាមួយនឹង​ចំណែក​នៃ​ប្រាក់រង្វាន់​បន្ថែម ២០​ភាគរយ​ត្រូវបាន​គេ​រាប់បញ្ចូល​សម្រាប់​កិច្ចព្រមព្រៀង​រួម​របស់ Pogba៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់