adverise with khmeread 1

​អតីត​វីរបុរស Bayern មិន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់ Jose ក្រោយ​ដាក់ឱ្យ​លេង​នៅក្នុង​ឈុត​យុវជន​

​    ​កីឡាករ​ធ្លាប់​កាន់​ពាន World Cup គឺ Bastian Schweinsteiger បានក្លាយ​ទៅជា​ជន​ងាយ​រងគ្រោះ​បំផុត​ពី​ការ​ជម្រុះ​ចោល​របស់ Jose Mourinho ជាមួយ​កីឡាករ​ប្រាំបួន​នាក់​ផ្សេងទៀត​ត្រូវបាន​ប្រាប់ថា​ពួកគេ​អាច​ចាក​ចេញពី​ក្លឹប​ជា​អចិ​ន្ត្រៃ ឬ​ខ្ចី​ជើង​។​

​    ​កីឡាករ​ទាំង​ប្រាំបួន​នាក់​ត្រូវបាន​ជូនដំណឹង​ដោយផ្ទាល់​មាត់​ដោយ Mourinho អំពី​ការសម្រេចចិត្ត​របស់គាត់ និង​បាន​ហ្វឹកហាត់​ជាមួយ​ឈុត​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​នៅឯ​ជំរំ​ហ្វឹកហាត់​បិសាច​ក្រហម Carrington ជាជាង​ហ្វឹកហាត់​ជាមួយ Zlatan Ibrahimovic និង​កីឡាករ​ឈុត​ទីមួយ​ដទៃទៀត​។​
​    ​
​    ​កីឡាករ​ទាំង​ប្រាំបួន​រូបនេះ​មានឱកាស​តិចតួច​បំផុត​ដែល​នឹង​បញ្ចូល​នៅក្នុង​ឈុត​ជម្រើស​មិត្តភាព​របស់​បិសាច​ក្រហម​ក្នុងជំនួប​ជាមួយ Galatasaray ក្នុង​ទីក្រុង Gothenburg នៅ​ថ្ងៃ​សៅរ៍​ខាង​ស្អែក​នេះ ហើយ​ពួកគេ​ប្រហែលជា​នឹងមាន​ឈ្មោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅលើ​បញ្ជី​នៃ​អ្នក​មិនមាន​អនាគត​បន្ត​ជាមួយ​ក្លឹប ខណៈដែល Mourinho រៀបចំ​ផែនការ​កាត់បន្ថយ​កីឡា​ឱ្យ​សល់​ត្រឹមតែ ២៤​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់