adverise with khmeread Junsu and hani

បែកធ្លាយស្នេហាលួចលាក់របស់ ចន់ស៊ូ និង ហានី

          កាសែត​ក្នុងស្រុក  Dispatch បានរាយការណ៍​ថា តារាចម្រៀងប៉ប់កូរ៉េ ចន់ស៊ូ (Junsu) សមាជិក​របស់ក្រុម​ចម្រៀង JYJ និង​តារា​ចម្រៀងស្រី ហានី (Hani) សមាជិក​របស់ក្រុម EXID បានប្រែ​ក្លាយ​ទំនាក់​ទំនង​មិត្តភាព​ធម្ម​តា​ទៅ​ជា​គូស្នេហ៍​ថ្មី​សន្លាង​ដើម្បី​អបអរ​ឆ្នាំថ្មី។ អ្នកទាំងពី​រ​ពេញចិត្តគ្នារយៈ​ពេល​ប្រាំមួយខែ​កន្លងមក​ហើយ ប៉ុន្តែ​នៅ​ទីបំផុត​បានធ្វើឲ្យ​ទំនាក់ទំនងធម្មតានេះ​ក្លាយទៅជា​ចំណង​ស្នេហ៍ផ្លូវការ​កាលពីថ្ងៃទី​០១​ខែ​មករាឆ្នាំ​២០១៦។​

          តាមព័ត៌មាន​ថា ចន់សូ វ័យ២៩ឆ្នាំ​បាន​ឈានមួយជំហាន​មុនដោយ​ស្នើ​សុំ​ ហានី វ័យ​២៤​ ចេញទៅកម្សាន្ត​នៅខាងក្រៅជាមួយគ្នា។​ អ្នកទាំងពីរ​ក្លាយជា​មិត្ត​ភក្តិ​មួយរយៈ​មកហើយ​ ហើយ​ការសរសើរ​គ្នាទៅវិញ​ទៅ​មក​បាន​ក្លាយទៅ​ជា​ទំនាក់​ទំនងដ៏ជិតស្និទ្ធ។

          អ្នកទាំងពីរ​ត្រូវ​គេថតរូប​ឃើញ​នៅជាមួយ​គ្នា​លើកដំបូង​កាលពី​ថ្ងៃទី​១​ខែធ្នូ​ នៅក្នុងរថយន្ត​ Aston Martin 007 របស់​ ចន់ស៊ូ ហើយ​ ចន់ស៊ូ អង្គុយ​នៅ​កៅ​អី​ខាង​មុខ​ ហើយ​ ហានី អង្គុយ​នៅ​កៅអី​អ្នកដំណើរ។

            ក្រោយម​ក​ អ្នក​ទាំង​ពីរ​ត្រូវគេប្រទះឃើញ​ចំណាយ​ពេលជាមួយគ្នា​កាលពី​ខែ​តុលានិង​វិច្ឆិកាផងដែរ​។ ដើម្បី​សម្រួល​ដល់​កាលវិភាគ​សម្តែង​ដ៏មមាញឹក​របស់ ហានី ដោយ​សារតែក្រុម EXID កំពុងឃោសនា​បទថ្មី “Hot Pink” ចន់​ស៊ូ ជាញឹក​ញាប់​​បើក​រថយន្តទៅទទួល​នាង​នៅពេល​ពួកគេចង់ជួបគ្នាម្តងៗ៕

adverise with khmeread

មតិយោបល់