adverise with khmeread 1

Messi ប្តូរ​ម៉ូត​សក់​ថ្មី​តែ​ក្បាច់​ស៊ី​ប្រឡោះ​ជើង​នៅ​រក្សាបាន​ដដែល​

    ​នេះ​គឺជា​វីដេអូ​ដែល​បាន​ចាប់យក​ពី​សកម្មភាព​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​អំឡុង​ការហ្វឹកហាត់​របស់ Lionel Messi ។​

​    ​ដោយ​ធ្វើការ​ហ្វឹកហាត់​នៅ​ទីលាន St Georges Park ក្នុងប្រទេស​អង់គ្លេស ដៃគូ​ប្រជែង​ដែល​គ្មាន​គូ​ប្រៀប​ជាមួយ Cristiano Ronaldo រូបនេះ​បានបង្ហាញ​ទៅដល់​ពិភពលោក​ឱ្យឃើញថា មិន​ត្រឹមតែ​ដៃគូ​ប្រកួត​របស់ខ្លួន​នោះទេ​ដែល​គាត់​អាច​បំបាក់ សូម្បីតែ​មិត្ត​រួម​ក្រុម​ជើង​ខ្លាំង​របស់គាត់​ក៏​គាត់​អាច​បំបាក់​បាន​មិនឱ្យ​ស្រក់ឈាម​ដល់​ដី​នោះដែរ​។​

​    ​ហើយ​យើង​ក៏ត្រូវ​អរគុណ​ផងដែរ​ទៅដល់​អ្នក​កាន់​កាមេរ៉ា​ដែល​បានធ្វើការ​ជាមួយ Barcelona ដែល​បាន​ជួយ​ថត​យក​នូវ​បច្ចេកទេស​របស់គាត់​ក្នុង​វីដេអូ​ចលនា​យឺតៗ​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់