adverise with khmeread 1

​បន្ទាប់ពី​ហ្វឹកហាត់​ជាមួយ​មិត្ត​ថ្មី​រួច Zlatan Ibrahimovic មក​សម្រាក​នៅ​សណ្ឋាគារ​វិញ​ត្រៀម​ប្រកួត​ជាមួយ Galatasaray

​    ​Zlatan Ibrahimovic បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​សណ្ឋាគារ​របស់គាត់​វិញ បន្ទាប់ពី​បានបញ្ចប់​ការ​ហ្វឹក​ហាត​ដំបូង​របស់គាត់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​ការហ្វឹកហាត់​ពីរ​វគ្គ​នៅឯ​ជំរំ​ហ្វឹកហាត់ Carrington បាន​ដាក់ឱ្យ​តារាបាល់ទាត់​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បង្កើនល្បឿន​ហ្វឹកហាត់​របស់គាត់ ខណៈដែល​គាត់​ក៏បាន​ជួប​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​របស់គាត់​ផងដែរ​។​

​    ​តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​ចូលរួម​នៅក្នុង​ក្បួន​ហ្វឹកហាត់​របស់ Jose Mourinho ជា​លើកដំបូង បន្ទាប់ពី​ការ​សម្រាក​នា​រដូវក្តៅ ក្រោយ​ការបញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016 ហើយនឹង​អាច​បង្ហាញខ្លួន​ជា​លើកដំបូង​របស់គាត់​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ក្នុងជំនួប​ជាមួយ Galatasaray ។​

​    ​ការប្រកួត​មិត្តភាព​មួយ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ប្រទេស​កំណើត​រប​ស់​គាត់​នៅ​ទឹកដី Ullevi Stadium ក្នុង​ទីក្រុង Gothenburg ប្រទេស​ស៊ុយអែត​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់