adverise with khmeread 13836021 1021723537942561 1528512975 o

ឃាតខ្លួន៣នាក់!!! ក្នុងការចុះបង្ក្រាប​ក្រុមចោរ​កាច់​សោ​ក​ម៉ូតូ និង​គ្រឿងញៀន

    ភ្នំ​ពេញ ៖ កម្លាំង​នគរបាល​ខណ្ឌមានជ័យ នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ចុះទៅ​បង្ក្រាប​ក្រុមចោរ​កាច់​សោ​រក​ម៉ូតូ និង​ចែកចាយ​គ្រឿងញៀន​មនុស្ស​ចំនួន​៣​នាក់ ស្ថិតនៅ​ចំណុច​ផ្ទះជួល​លេខ​២៨A ក្រុមទី​៣ ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ ព្រមទាំង​ដកហូត​ថ្នាំញៀន និង​វត្ថុតាង​មួយចំនួនទៀត​។​

    ​លោក ហួរ ម៉េង​វ៉ាង អធិការ​ង​នគរបាល​ខណ្ឌមានជ័យ បានឱ្យដឹងថា កម្លាំង​នគ​បាល​របស់លោក ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​អធិការ តេង​ស៊ី​ណូ និង​មានការ​សម្របសម្រួល​តា​ម​ច្បាប់​ពី​លោក តុង ឈាង​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ រហូត​ចុះទៅ​ឆែកឆេរ​បន្ទប់​ផ្ទះជួល​ខាងលើ របស់​ជនសង្ស័យ​ដែលមាន​ការពាក់ព័ន្ធ ករណី​ទទួលផល​ចោរកម្ម និង​សារធាតុ​ញៀន​ខុសច្បាប់​។ 

    ប៉ូលិសនិយាយថា ជនសង្ស័យ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ រុណ មុន្នី អាយុ​២៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ, ទី​២-​ឈ្មោះ ជុំ សេរី​វុ​ធ អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ម័ល ខណ្ឌដង្កោ និង​ទី​៣-​ឈ្មោះ ចាន់ សុភា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ មុខរបរ បំរើកា​រងារ នៅ KTV ​ស្នាក់នៅ​កន្លែងកើតហេតុ​។​

    ​ក្រោយ​ការចាប់ខ្លួន​កម្លាំង​នគរបាល បាន​ដកហូត​ក្រាម​ស​ថ្លា​ចំនួន​៣​កញ្ចប់ ម៉ូតូ​ចំនួន​០២​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​៥​បន្ទះ និង​សម្ភារ​ម៉ូតូ​មួយចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ដើម្បី​សួរនាំ​បន្តទៀត​៕

 

adverise with khmeread

មតិយោបល់